ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្យាករណ៍អាកាសធាតុសម្រាប់រយៈពេល ៣ថ្ងៃខាងមុខ (២៤-២៦ មីនា ២០២៦) ដោយព្យាករថា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះ។

របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងបន្តមានឥទ្ធិពលលើប្រទេសកម្ពុជា។
តំបន់វាលទំនាប
សីតុណ្ហភាពនឹងមានពី ២៣°C ដល់ ៣៦°C។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

តំបន់ខ្ពង់រាប
សីតុណ្ហភាពនឹងមានពី ២៣°C ដល់ ៣៥°C។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកខេត្តកំពង់ស្ពឺ រ័តនគិរី ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី ពុំមានភ្លៀងធ្លាក់ទេ។
តំបន់មាត់សមុទ្រ
សីតុណ្ហភាពនឹងមានពី ២៤°C ដល់ ៣៥°C។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។ រលកសមុទ្រមានកម្ពស់ពី ០.៥០ម៉ែត្រ ដល់ ១.០០ម៉ែត្រ។

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងរៀបចំខ្លួនប្រកបដោយសុវត្ថិភាព។
ដោយ៖ សិលា
