គីម ជុងអ៊ុន សន្យាពង្រឹងឋានៈនុយក្លេអ៊ែរ និងចាត់ទុកកូរ៉េខាងត្បូងជា «សត្រូវគ្រោះថ្នាក់»

គីម ជុងអ៊ុន សន្យាពង្រឹងឋានៈនុយក្លេអ៊ែរ និងចាត់ទុកកូរ៉េខាងត្បូងជា «សត្រូវគ្រោះថ្នាក់»

ភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានសន្យាពង្រឹងឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ខណៈដណ្តើមជំហរម៉ឺងម៉ាត់ប្រឈមមុខកូរ៉េខាងត្បូង។

ព័ត៌មានកូរ៉េខាងជើង

នៅក្នុងសុន្ទរកថានៅថ្ងៃទី២៤មីនា លោកគីមបានព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមានការញុះញង់ពីសេអ៊ូល។ លោកបានបញ្ជាក់ថា ឋានៈនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរ និងបន្តប្រយុទ្ធប្រឆាំងនឹង«កងកម្លាំងសត្រូវ»។

«សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ និងជ័យជម្នះរបស់ប្រទេសអាចត្រូវបានធានាដោយមហាអំណាចដ៏មានឥទ្ធិពលបំផុត។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងជម្រើសណាមួយដែលសត្រូវប្រកាន់យក» លោកគីមបានថ្លែង។

ការអភិវឌ្ឍន៍នុយក្លេអ៊ែរ

លោកគីមក៏បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្ក«ភេរវកម្ម និងការឈ្លានពាន»នៅតំបន់ផ្សេងៗ ដោយសំដៅទៅលើសង្គ្រាមជាមួយអ៊ីរ៉ង់។ ទោះបីជាមិនបាននិយាយច្បាស់អំពីប្រធានាធិបតីដូណាល់ ត្រាំក៏ដោយ។

សេចក្តីថ្លែងការណ៍នេះស្របនឹងការអត្ថាធិប្បាយកាលពីខែមុន ដែលលោកគីមបានទុកទ្វារសម្រាប់ការសន្ទនាជាមួយអាមេរិក ប៉ុន្តែទាមទារឱ្យវ៉ាស៊ីនតោនទម្លាក់លក្ខខណ្ឌរំសាយអាវុធនុយក្លេអ៊ែរជាមុនសម្រាប់ដំណើរការចរចា។

ព្រំដែនកូរ៉េ

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles