ចិនរកឃើញរ៉ែកម្រដ៏ធំសម្បើម បង្កើនធនធានបម្រុងជាង៣០០%

ចិនរកឃើញរ៉ែកម្រដ៏ធំសម្បើម បង្កើនធនធានបម្រុងជាង៣០០%

រូបភាពរ៉ែកម្រ

ក្រសួងធនធានធម្មជាតិចិន (MNR) បានប្រកាសពីការរកឃើញរ៉ែថ្មីដ៏ធំសម្បើមនៅស្រុកមៀននីង ខេត្តស៊ីឈួន ដែលត្រូវបានចាត់ទុកជារ៉ែកម្រធំជាងគេទីពីរនៅលើពិភពលោក។

រូបភាពរ៉ែ

យោងតាមការចុះផ្សាយរបស់ CCTV កាលពីថ្ងៃទី២៤មីនា ការរកឃើញនេះរួមមានរ៉ែអុកស៊ីដប្រមាណ៩៦,៦៥៦លានតោន ហ្វ្លុយអូរីត២៧១,៣៥៤លានតោន និងបារីត៣៧២,២៧៧លានតោន។

រូបភាពធនធាន

លោក Wu Chenhui អ្នកវិភាគឯករាជ្យបានអះអាងថា រ៉ែកម្រគឺជាធនធានយុទ្ធសាស្ត្រដ៏សំខាន់ ហើយការគ្រប់គ្រងដំណើរការជីកយករ៉ែមានសារៈសំខាន់សម្រាប់សន្តិសុខធនធានជាតិ។

រូបភាពឧស្សាហកម្ម

ការរកឃើញនេះតំណាងឲ្យការកើនឡើងនៃធនធានបម្រុងជាង៣០០% និងមានសារៈសំខាន់យ៉ាងខ្លាំងនៅពេលដែលតម្រូវការរ៉ែសំខាន់ៗទូទាំងពិភពលោកកាន់តែខ្លាំងឡើង។

administrator

Related Articles