នគរបាលបាត់ដំបងបង្ក្រាបជោគជ័យក្រុមលួចកាត់ខ្សែភ្លើង ឃាត់ខ្លួនបាន៣នាក់

នគរបាលបាត់ដំបងបង្ក្រាបជោគជ័យក្រុមលួចកាត់ខ្សែភ្លើង ឃាត់ខ្លួនបាន៣នាក់

ខេត្តបាត់ដំបង៖ នគរបាលស្រុកសង្កែបានបង្ក្រាបជោគជ័យក្រុមលួចកាត់ខ្សែភ្លើង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ក្រោយពីមានករណីលួចកើតឡើងនៅភូមិទួលល្វៀង ឃុំអូរដំបង២។

វត្ថុតាងខ្សែភ្លើងដែលលួច

ព្រឹត្តិការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅភូមិទួលល្វៀង ដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានហែករបងចូលលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ឡុង សុជាភា អាយុ៤១ឆ្នាំ អស់ប្រវែងប្រហែល៥០ម៉ែត្រ។

ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កម្លាំងនគរបាលបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៖
១. វិត ហាន (ស្រួច) អាយុ២៧ឆ្នាំ ពីភូមិវត្តចែង
២. សាន ប៊ុនណាន ពីភូមិព្រៃចែក
៣. ជន រ៉ន អាយុ៣៨ឆ្នាំ ពីភូមិស្វាយធំ (អ្នកទទួលទិញ)

នគរបាលបានដកហូតវត្ថុតាងខ្សែរលួសស្ពាន់១ដុំដែលត្រូវបានដុតសំបកក្រៅរួច។ ពេលនេះក្រុមសមត្ថកិច្ចកំពុងរៀបចំសំណុំកសាងរឿងដើម្បីបញ្ជូនទៅផែនជំនាញតាមនីតិវិធីច្បាប់។

administrator

Related Articles