អ៉ីរ៉ង់បានប្រកាសអនុញ្ញាតឱ្យនាវាមិនប្រទូស្តរ៉ាយឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគោរពតាមលក្ខខណ្ឌសន្តិសុខដ៏តឹងរឹង។ ការប្រកាសនេះត្រូវបានផ្ញើទៅអង្គការសមុទ្រអន្តរជាតិ (OMI) នៅថ្ងៃទី២២ មីនា។

តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសអ៉ីរ៉ង់ នាវាទាំងឡាយណាដែលមិនចូលរួមក្នុងអំពើឈ្លានពានប្រឆាំងអ៉ីរ៉ង់ ឬមិនគាំទ្រអំពើនោះ និងអនុវត្តពេញលេញបណ្ដាបែបបទសន្តិសុខ នឹងអាចឆ្លងកាត់ច្រកសមុទ្រហ័រមូសបានដោយសុខសាន្ត។
អង្គការ OMI បានបញ្ជាក់ថា ពួកគេបានទទួលសេចក្ដីប្រកាសនេះពីអ៉ីរ៉ង់ ហើយបានផ្សព្វផ្សាយវាទៅកាន់ប្រទេសសមាជិក និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។ នាវាទាំងនោះត្រូវតែធ្វើការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចមុនពេលឆ្លងកាត់។

ច្រកសមុទ្រហ័រមូសគឺជាច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលជាច្រកចូលចេញសំខាន់ទៅកាន់ឈូងសមុទ្រពែរ្ស។ ការសម្រេចចិត្តនេះរបស់អ៉ីរ៉ង់មានសារៈសំខាន់ខ្លាំងចំពោះការដឹកជញ្ជូនសម្ភារៈអន្តរជាតិ និងសន្តិភាពតំបន់។
ប្រភព៖ BFMTV.COM
