ACU ចាប់ខ្លួនអនុប្រធានសាខាគយកោះកុង និងជនសង្ស័យ៣នាក់ទៀត ពាក់ព័ន្ធនឹងបទរំលោភអំណាច និងសម្អាតប្រាក់

ACU ចាប់ខ្លួនអនុប្រធានសាខាគយកោះកុង និងជនសង្ស័យ៣នាក់ទៀត ពាក់ព័ន្ធនឹងបទរំលោភអំណាច និងសម្អាតប្រាក់

ភ្នំពេញ៖ អាជ្ញាធរប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងជនសង្ស័យ៣នាក់ទៀត ដោយចោទប្រកាន់ពីបទរំលោភអំណាច និងសម្អាតប្រាក់។

ការចាប់ខ្លួនដោយ ACU

ព្រឹត្តិការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ប៉ុន្តែទើបតែត្រូវបានបង្ហាញជាសាធារណៈក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១នៃ ACU បានបញ្ជាក់ថា ជនសង្ស័យទាំង៤រូបមាន៖

១. លោក ម៉ៅ សាន់សូនា (អាយុ៥៨ឆ្នាំ) – អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង
២. លោក ម៉ៅ ទិត្យា (អាយុ៥៤ឆ្នាំ) – បុគ្គលិកជាប់កិច្ចសន្យានៃសាខាគយកោះកុង
៣. លោកស្រី ពត ស្រីនាង (អាយុ៣២ឆ្នាំ) – មេផ្ទះ
៤. លោក ផល ដុល្លា (អាយុ២៧ឆ្នាំ) – បុគ្គលិកធនាគារ

កិច្ចប្រជុំ ACU

អ្នកស្រីពត ស្រីនាង និងលោកផល ដុល្លា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការសម្អាតប្រាក់ ខណៈដែលមន្ត្រីគយទាំងពីរត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងសម្អាតប្រាក់។

ការចាប់ខ្លួននេះបានកើតឡើងបន្ទាប់ពីការស៊ើបអង្កេតយូរអង្វែង ដោយពួកគេត្រូវបានចោទថាបានចាប់ឡានដឹកទំនិញគ្រប់ប្រភេទ តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ រហូតដល់គ្រឿងផ្ទះដែលរុះរើ។

ដោយ៖ សិលា

administrator

Related Articles