
កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្រ្កាបយ៉ាងធំ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតគ្រឿងញៀនជាង៤៤គីឡូក្រាម រួមជាមួយអាវុធខ្លី៤ដើម។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ឡាយ ជយងហេង ព្រះរាជអាជ្ញារង។

ជនសង្ស័យទាំង៥នាក់មានជនជាតិវៀតណាម៤នាក់ និងជនជាតិចិនម្នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ ពួកគេត្រូវបានចោទប្រកាន់ពីបទជួញដូរ រក្សាទុក ដឹកជញ្ជូន និងកែឆ្នៃគ្រឿងញៀនដោយខុសច្បាប់។

ក្រៅពីគ្រឿងញៀនទម្ងន់៤៤គីឡូក្រាម៧៦៨,២២ក្រាម កម្លាំងសមត្ថកិច្ចក៏បានដកហូតសារធាតុមិនច្បាស់ទម្ងន់៨គីឡូ៩៦១,១៤ក្រាម ម៉ាស៊ីនសម្ភារឧបករណ៍កែឆ្នៃគ្រឿងញៀន អាវុធខ្លី៤ដើម បង់៤ និងគ្រាប់កាំភ្លើងខ្លីចំនួន២០០គ្រាប់។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ត្រូវបានកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង សម្រាប់ចាត់ការតាមនីតិវិធីច្បាប់។
