រថយន្ត Nissan Navara បើកលឿនជ្រុលបុករថយន្ត Ford Ranger និងម៉ូតូ បណ្តាលឱ្យរងការខូចខាតធ្ងន់

រថយន្ត Nissan Navara បើកលឿនជ្រុលបុករថយន្ត Ford Ranger និងម៉ូតូ បណ្តាលឱ្យរងការខូចខាតធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់បានបើករថយន្ត Nissan Navara លឿនពេកបានជ្រុលទៅបុករថយន្ត Ford Ranger ហើយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងនិងម៉ូតូរងការខូចខាត តែសំណាងល្អដែលមិនមានមនុស្សរងរបួស។

រថយន្តរងគ្រោះ

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ៥០ម៉ែត្រកែងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទីកន្លែងកើតហេតុ

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត Ford Ranger ពាក់ផ្លាកលេខរដ្ឋ២៩-២.៦៦៦៧ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រចេញពីបុរីប៉េងហួតក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចពាក់កណ្តាលភ្លើងស្តុប ស្រាប់តែមានស្ត្រីម្នាក់បើករថយន្ត Nissan Navara ពាក់ផ្លាកលេខភ្នំពេញ 2P-1395 យ៉ាងលឿនជ្រុលទៅបុករថយន្ត Ford ចំពីចំហៀងពេញទំហឹង។

រថយន្តរបួស

រថយន្ត Nissan Navara ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្ត Ford ក្រឡាប់ផ្ងារជើង រងការខូចខាតទាំងពីរគ្រឿង និងម៉ូតូក៏រងការខូចខាតដែរ។ តែសំណាងល្អដែលមិនមានមនុស្សរងរបួសធ្ងន់។

រថយន្តខូចខាត

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរណ៍ចុះសម្របសម្រួល ដោយភាគីរថយន្ត Navara សម្រេចចេញសងថ្លៃជួលជុលរថយន្ត Ford Ranger និងម៉ូតូទាំងស្រុង។

ការសម្របសម្រួល

ដោយ៖ សុខាសែនជ័យ

administrator

Related Articles