ករណីលិចទូកនៅកោះដាច់៖ ស្លាប់៨នាក់ ជួយសង្គ្រោះបាន៦នាក់

ករណីលិចទូកនៅកោះដាច់៖ ស្លាប់៨នាក់ ជួយសង្គ្រោះបាន៦នាក់

ភ្នំពេញ៖ មនុស្ស៨នាក់បានស្លាប់ និងមនុស្ស៦នាក់ទៀតត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍លិចទូកនៅកោះដាច់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សាកសពទាំងអស់ត្រូវបានរកឃើញរួចរាល់ហើយនៅក្នុងទន្លេមេគង្គលើ គិតត្រឹមថ្ងៃទី២៥ ខែមីនា។

ករណីលិចទូកកោះដាច់

យោងតាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះទាំង៨នាក់ដែលស្លាប់មាន៖ ហ៊ឹម សោ (៦៧ឆ្នាំ) ពីកំពង់ឆ្នាំង, ហាក់ ពេជ្រ (៤៤ឆ្នាំ) ពីតាកែវ, ធន់ ស្រីពេជ្រ (៥ឆ្នាំ) ពីកណ្ដាល, វុន កញ្ញា (៨ឆ្នាំ) ពីកណ្ដាល, ស៊ុន ស្រីសឿន (៣៥ឆ្នាំ) ពីកំពង់ឆ្នាំង, វុន បញ្ញា (៦ឆ្នាំ) ពីកណ្ដាល, វុន វិច្ឆិកា (៦ឆ្នាំ) ពីកណ្ដាល និង ដា លិ (៦ឆ្នាំ) ពីតាកែវ។

សមត្ថកិច្ចសង្គ្រោះជនរងគ្រោះ

ចំណែកជនរងគ្រោះ៦នាក់ដែលត្រូវបានជួយសង្គ្រោះ កំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពកោះដាច់ រួមមាន៖ មាស សារ៉េត (៥៩ឆ្នាំ), ចិន ចិត្រា (៣៨ឆ្នាំ), វុន សុខគា (៩ឆ្នាំ), ចាន់ សុជាតិ (៤៩ឆ្នាំ), តន់ វុន (៤២ឆ្នាំ) និង ខុំ ឃាន់ (៤៥ឆ្នាំ) ដែលជាអ្នកបើកបរទូក។

ការសង្គ្រោះនៅកោះដាច់

សមត្ថកិច្ចសន្និដ្ឋានថា ករណីលិចទូកនេះបណ្ដាលមកពីអ្នកបើកបរទូកផ្ទុកមនុស្សលើសចំណុះ និងខ្វះការប្រុងប្រយ័ត្ន។

ទូកលិចនៅកោះដាច់

administrator

Related Articles