ប្រទេសថៃកំពុងប្រឈមមុខនឹងរលកកម្តៅធ្ងន់ធ្ងរដែលនឹងវាយប្រហាររហូតដល់ចុងខែមីនា ដោយសីតុណ្ហភាពនៅតំបន់ខ្លះអាចកើនលើស ៤០°C និងសន្ទស្សន៍កម្តៅឡើងដល់ ៥២°C ដែលជាកម្រិតគ្រោះថ្នាក់ខ្លាំង។

នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានថា រលកកម្តៅនឹងបន្តវាយប្រហារប្រទេសថៃរហូតដល់ថ្ងៃទី៣០មីនា ឆ្នាំ២០២៦ ដោយតំបន់ភាគខាងជើងនិងកណ្តាលនឹងរងគ្រោះខ្លាំងជាងគេ។
ក្រៅពីកម្តៅខ្លាំង តំបន់ភាគខាងជើង ខាងកើត និងកណ្តាលអាចមានបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដោយសារប្រព័ន្ធសម្ពាធទាប។
នៅភាគខាងជើង សីតុណ្ហភាពអប្បបរមានឹងស្ថិតក្នុងចន្លោះ ២០°C ទៅ ២៦°C ខណៈសីតុណ្ហភាពអតិបរមានឹងឡើងដល់ ៣៦°C ទៅ ៤១°C។
សន្ទស្សន៍កម្តៅ (Heat Index) ដែលជាកម្រិតកម្តៅដែលរាងកាយមនុស្សមានអារម្មណ៍ថាក្តៅជាក់ស្តែង នឹងហក់ឡើងលើស ៥២°C អំឡុងខែមេសានិងឧសភា។
ឆ្នាំមុន ថៃបានកត់ត្រាសន្ទស្សន៍កម្តៅខ្ពស់រហូតដល់ ៥៩.៥°C ដោយមានមនុស្ស២១នាក់បាត់បង់ជីវិតដោយសារកម្តៅ។
អត្ថបទ៖ សុខ សុវណ្ណ
