អ្នកជំនាញ UN ចោទអ៊ីស្រាអែលធ្វើទារុណកម្មប្រជាជនប៉ាឡេស្ទីន ដោយបើកចំហ

អ្នកជំនាញ UN ចោទអ៊ីស្រាអែលធ្វើទារុណកម្មប្រជាជនប៉ាឡេស្ទីន ដោយបើកចំហ

អ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានចេញរបាយការណ៍ថ្មីដ៏ធ្ងន់ធ្ងរ ដោយចោទប្រកាន់ថា ពិភពលោកបានផ្តល់អាជ្ញាប័ណ្ណដល់អ៊ីស្រាអែលក្នុងការធ្វើទារុណកម្មលើប្រជាជនប៉ាឡេស្ទីន។

UN Expert Report on Israel-Palestine

លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេស UN ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅទឹកដីប៉ាឡេស្ទីន បានបង្ហាញថា៖ «ការធ្វើទារុណកម្មបានក្លាយជាគោលនយោបាយរបស់រដ្ឋក្នុងប្រទេសអ៊ីស្រាអែលទៅហើយ»។

ក្នុងរបាយការណ៍ដែលបង្ហាញទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រីបានពន្យល់ថា៖ «អាជ្ញាប័ណ្ណត្រូវបានផ្តល់ឱ្យអ៊ីស្រាអែលដើម្បីធ្វើទារុណកម្មដល់ប្រជាជនប៉ាឡេស្ទីន ព្រោះរដ្ឋាភិបាលរបស់ពួកគេភាគច្រើន រួមទាំងរដ្ឋមន្ត្រី អនុញ្ញាតឱ្យធ្វើបែបនេះ»។

Francesca Albanese UN Special Rapporteur

លោកស្រីបន្ថែមថា៖ «អ្វីដែលធ្លាប់តែប្រព្រឹត្តបែបលួចលាក់ជាស្រមោល តែពេលនេះត្រូវបានអនុវត្តដោយបើកចំហ។ វាជារបបនៃការអាម៉ាស់ ជាការឈឺចាប់ និងការបន្ទាបបន្ថោកដែលបានរៀបចំឡើង ហើយត្រូវបានអនុម័តក្នុងកម្រិតនយោបាយខ្ពស់បំផុតទៀតផង»។

របាយការណ៍ដែលមានចំណងជើងថា «ការធ្វើទារុណកម្ម និងជាអំពើប្រល័យពូជសាសន៍» បានបញ្ជាក់ថា ការធ្វើទារុណកម្មមិនបានកំណត់ត្រឹមតែបន្ទប់ឃុំឃាំង និងសួរចម្លើយនោះទេ។

UN Report on Human Rights Violations

របាយការណ៍បានពិពណ៌នាអំពីផលប៉ះពាល់សរុបនៃការផ្លាស់ទីលំនៅយ៉ាងច្រើន រួមមានការបដិសេធផ្គត់ផ្គង់ជំនួយ និងស្បៀងអាហារ អំពើហិង្សាផ្នែកយោធា ការតាមដានឃ្លាំមើល និងអំពើភេរវកម្មយ៉ាងទូលំទូលាយ។

លោកស្រី Albanese បានអំពាវនាវដល់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិឱ្យរួមគ្នាទប់ស្កាត់ និងដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ពីធ្វើទារុណកម្ម និងអំពើប្រល័យពូជសាសន៍។

«ប្រសិនបើសហគមន៍អន្តរជាតិបន្តអត់ឱន ចំពោះទង្វើបែបនេះពេលប្រព្រឹត្តលើប្រជាជនប៉ាឡេស្ទីន នោះច្បាប់ខ្លួនឯងលែងមានន័យហើយ» លោកស្រីបានបញ្ចប់។

administrator

Related Articles