អ៊ីរ៉ង់បដិសេធការចរចាជាមួយអាមេរិក អះអាងថា «មិនមែនពេលសមស្រប»

អ៊ីរ៉ង់បដិសេធការចរចាជាមួយអាមេរិក អះអាងថា «មិនមែនពេលសមស្រប»

ទីក្រុងតេហេរ៉ង់បានបដិសេធយ៉ាងច្បាស់លាស់ចំពោះការស្នើចរចាពីសហរដ្ឋអាមេរិក ដោយអះអាងថា «ពេលនេះមិនមែនជាពេលត្រូវចរចាគ្នាទេ»។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

សម្ដីរឹងមាំនេះចេញពីមាត់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋនៅថ្ងៃពុធទី២៥ ខែមីនា ឆ្នាំ២០២៦។ លោកបានបញ្ជាក់ថា អាមេរិកបានផ្ញើសារជាច្រើនតាមរយៈអ្នកសម្របសម្រួល ប៉ុន្តែអ៊ីរ៉ង់បានឆ្លើយតបដោយការបញ្ជាក់ពីគោលជំហររបស់ខ្លួន។

«យើងបានបញ្ជាក់យ៉ាងច្បាស់ថា នេះមិនមែនជាកិច្ចសន្ទនា ឬការចរចាឡើយ» លោក Araghchi បានថ្លែង។ លោកបន្តថា គោលនយោបាយរបស់អ៊ីរ៉ង់នាពេលនេះគឺបន្តការពារខ្លួន ហើយពួកគេគ្មានបំណងចរចាទេ។

ការបដិសេធនេះកើតឡើងបន្ទាប់ពីមានការបែកធ្លាយព័ត៌មានថា អាមេរិកបានបញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់តាមរយៈប្រទេសប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

មុននេះ អ្នកនាំពាក្យបញ្ជាការដ្ឋានចម្រុះនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Ebrahim Zolfaqari បាននិយាយឌឺដងថា៖ «តើកម្រិតនៃការតស៊ូរបស់អ្នក បានឈានដល់ដំណាក់កាលត្រូវចរចាជាមួយខ្លួនឯងហើយមែនទេ?»

ព្រឹត្តិការណ៍នេះកើតឡើងក្នុងពេលដែលប្រមុខអង្គការសហប្រជាជាតិបានផ្ដាំទៅអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ថា៖ «ល្មមដល់ពេលបញ្ចប់សង្គ្រាមហើយ»។

administrator

Related Articles