ខេត្តកណ្ដាល៖ នគរបាលបំបែកសំណុំរឿងប្លន់ដ៏ធ្ងន់ធ្ងរ ឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងចំណោមបក្សពួក១២នាក់

ខេត្តកណ្ដាល៖ នគរបាលបំបែកសំណុំរឿងប្លន់ដ៏ធ្ងន់ធ្ងរ ឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងចំណោមបក្សពួក១២នាក់

ខេត្តកណ្ដាល – កម្លាំងនគរបាលខេត្តកណ្ដាលបានសម្រេចបំបែកសំណុំរឿងប្លន់ដ៏ធ្ងន់ធ្ងរមួយ ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងចំណោមបក្សពួក១២នាក់ ដែលពាក់ព័ន្ធនឹងការកាប់ប្លន់ម៉ូតូនិស្សិតម្នាក់។

ជនសង្ស័យក្នុងរឿងប្លន់

ការប្រតិបត្តិកម្មនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល។

ព្រឹត្តិការណ៍ប្លន់នេះកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០០និង០៥នាទី នៅផ្លូវបេតុងក្នុងភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល។ ជនរងគ្រោះគឺអ្នកស្រី បោក ពិសី អាយុ២៤ឆ្នាំ ដែលជានិស្សិតរស់នៅខេត្តកំពត។

វត្ថុតាងពីការចាប់ខ្លួន

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៖
១. មី វណ្ណរិទ្ធិ (១៧ឆ្នាំ) ស្នាក់នៅភ្នំពេញ
២. វឿន សុខហេង (១៧ឆ្នាំ) កម្មករោងចក្រ
៣. លី ឡុង (១៦ឆ្នាំ) កម្មករចាក់សាំង
៤. ស៊ាប រដ្ឋា (១៧ឆ្នាំ) ជាងជួសជុលផាស់អាប់
៥. សៀង ឆាយ (២០ឆ្នាំ) ជាងសំណង់
៦. ឈួយ វ៉ាន់ថា (១៦ឆ្នាំ) ជាងសំណង់

ជនសង្ស័យទាំងអស់ត្រូវបានធ្វើតេស្តសារធាតុញៀន ហើយលទ្ធផលអវិជ្ជមានទាំងអស់។ រីឯបក្សពួក៦នាក់ទៀតនៅតែគេចខ្លួន ដោយមានមេក្លោងឈ្មោះ “អាកា” និងបក្សពួកផ្សេងទៀត។

ម៉ូតូដែលត្រូវបានប្លន់គឺ Honda Dream ពណ៌ក្រហម ឆ្នាំ២០២៣ ផ្លាកលេខព្រៃវែង 1V-3353។ វត្ថុតាងដែលត្រូវបានរឹបអូសរួមមានទូរស័ព្ទ iPhone 11 និង Tecno Spark។

ជនសង្ស័យ លី ឡុង បានសារភាពទទួលស្គាល់ថា បក្សពួកខ្លួនបានរួមគ្នាធ្វើសកម្មភាពធាក់នឹងកាប់ប្លន់ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដ។ កម្លាំងនគរបាលកំពុងបន្តកសាងសំណុំរឿងតាមនីតិវិធី។

administrator

Related Articles