ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងពីកត្តាសំខាន់៤ ដែលនាំឱ្យក្រសួងមុខងារសាធារណៈសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងពីកត្តាសំខាន់៤ ដែលនាំឱ្យក្រសួងមុខងារសាធារណៈសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់

ភ្នំពេញ – លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីកត្តាសំខាន់៤យ៉ាង ដែលជាមូលហេតុធ្វើឱ្យក្រសួងមុខងារសាធារណៈសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

ពិធីបើកសន្និបាតក្រសួងមុខងារសាធារណៈ

ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» លោកឧបនាយករដ្ឋមន្ត្រីបានរំលេចថា កត្តាទាំង៤នេះរួមមាន៖

១. គោលនយោបាយ និងយុទ្ធសាស្ត្រត្រឹមត្រូវរបស់រាជរដ្ឋាភិបាល
២. ថ្នាក់ដឹកនាំឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់
៣. កត្តាផ្ទៃក្នុងរបស់ក្រសួង
៤. ការសហការពីក្រសួង-ស្ថាប័នផ្សេងៗ

លោកហ៊ុន ម៉ានី ថ្លែងក្នុងសន្និបាត

«សមិទ្ធផលដែលក្រសួងអាចសម្រេចបាន អាស្រ័យដោយកត្តាសំខាន់៤យ៉ាងនេះ» លោកហ៊ុន ម៉ានី បានថ្លែង។

លោកបានពន្យល់បន្ថែមថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា២០៥០។

អ្នកចូលរួមសន្និបាត

«ខ្ញុំមានមោទនភាពខ្ពស់ ចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈ» លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍។

លោកក៏បានដាក់ចេញផែនការសម្រាប់ឆ្នាំ២០២៥ ដោយផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ដើម្បីបម្រើប្រជាជនកាន់តែល្អប្រសើរ។

កិច្ចប្រជុំក្រសួងមុខងារសាធារណៈ

សន្និបាតនេះបានប្រមូលផ្តុំអ្នកដឹកនាំ និងមន្ត្រីពីក្រសួង-ស្ថាប័នផ្សេងៗ ដើម្បីពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងកំណត់ទិសដៅសម្រាប់ឆ្នាំ២០២៥។

សកម្មភាពក្នុងសន្និបាត

ការប្រជុំក្រសួង

ក្រសួងមុខងារសាធារណៈបន្តពង្រឹងសមត្ថភាពក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

សមិទ្ធផលក្រសួង

ការងារក្រសួងមុខងារសាធារណៈ

សន្និបាតបូកសរុប

ដោយ៖ សិលា

administrator

Related Articles