រាជធានីភ្នំពេញរៀបចំទីតាំង៦កន្លែងសម្រាប់ពិធីនគរសង្ក្រាន្តឆ្នាំមមី

រាជធានីភ្នំពេញរៀបចំទីតាំង៦កន្លែងសម្រាប់ពិធីនគរសង្ក្រាន្តឆ្នាំមមី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី នឹងមានទីតាំងសរុប៦កន្លែង ដោយមាន៣កន្លែងធំ និង៣កន្លែងតូច។

កិច្ចប្រជុំរៀបចំពិធីនគរសង្ក្រាន្ត

លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងឱកាសកិច្ចប្រជុំពិភាក្សាជាមួយសហភាពសហពន្ធយុវជនកម្ពុជា ដើម្បីរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០២៦។

អភិបាលរាជធានីភ្នំពេញ

ទីតាំងធំៗ៣កន្លែងរួមមាន៖ ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខ និងទី៣ នៅសួនវឌ្ឍនៈរហូតដល់ផ្សាររាត្រី។

ទីតាំងពិធីនគរសង្ក្រាន្ត

ចំណែក៣កន្លែងតូចៗរួមមាន៖ ទី១ នៅសួនមុខវត្តបទមវតី ទី២ បាសាកលេននៅផ្លូវ៣០៨ និងទី៣ នៅផ្លូវលេខ១៥៥និងជុំវិញផ្សារទួលទំពូង។

ការរៀបចំពិធី

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ “ការរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវប្រគល់ជូនទៅសហភាពសហពន្ធយុវជនកម្ពុជាជាអ្នករៀបចំ ដោយសហភាពសហពន្ធយុវជនកម្ពុជាមានបទពិសោធន៍ច្រើនលើការងាររៀបចំព្រឹត្តិការណ៍នេះ រហូតទទួលបានជោគជ័យជាង១០ឆ្នាំរួចមកហើយ។”

សហភាពសហពន្ធយុវជន

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទទួលខុសត្រូវទាំងស្រុងលើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទារឱ្យការរៀបចំ ការតុបតែង និងការរក្សាសន្តិសុខសុវត្ថិភាពត្រូវតែម៉ត់ចត់បំផុត។

សន្តិសុខពិធី

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក សំហេង បុរស សមជិកគណៈអចិន្ត្រៃយ៍សហភាពសហពន្ធយុវជនកម្ពុជា និងជាតំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធយុវជនកម្ពុជា។

កិច្ចប្រជុំពិភាក្សា

លោក ឃួង ស្រេង សូមឱ្យកងកម្លាំងនិងអាជ្ញាធរទាំងអស់ដាក់ចិត្តដាក់កាយធ្វើការងារនេះ ដើម្បីមុខមាត់ប្រទេសជាតិនិងប្រជាជន ដោយគ្រប់គណៈកម្មាការទាំងអស់មានបញ្ហាអ្វីត្រូវរាយការណ៍ទៅលេខាធិការដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីនេះទទួលបានភាពជោគជ័យនិងសប្បាយរីករាយ។

ពិធីនគរសង្ក្រាន្ត

ព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយរៀបចំលើ៦ទីតាំងសម្រាប់បងប្អូនប្រជាពលរដ្ឋដើរសប្បាយភាពក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ដោយ៖ សំរិត

administrator

Related Articles