ត្រាំអះអាងអ៊ីរ៉ង់ព្រមបោះបង់អាវុធនុយក្លេអ៊ែរ តែអ៊ីរ៉ង់បដិសេធយ៉ាងខ្លាំង

ត្រាំអះអាងអ៊ីរ៉ង់ព្រមបោះបង់អាវុធនុយក្លេអ៊ែរ តែអ៊ីរ៉ង់បដិសេធយ៉ាងខ្លាំង

ត្រាំ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា អ៊ីរ៉ង់បានយល់ព្រមបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែភាគីអ៊ីរ៉ង់បានបដិសេធយ៉ាងខ្លាំង។

លោកត្រាំបានប្រាប់អ្នកកាសែតនៅសេតវិមានថា៖ «ពួកគេឯកភាពហើយ។ ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ។ ពួកគេព្រមព្រៀងលើរឿងហ្នឹងហើយ»។

ទោះជាយ៉ាងណា អ៊ីរ៉ង់បានចេញមុខបដិសេធភ្លាមៗ ដោយអះអាងថានេះគ្រាន់តែជាព័ត៌មានក្លែងក្លាយ និងថាពួកគេមិនបានចរចាអ្វីជាមួយអាមេរិកទេ។

ប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានទាត់ចោលការអះអាងរបស់លោកត្រាំ ដោយបញ្ជាក់យ៉ាងច្បាស់ថា គ្មានការចរចាអ្វីជាមួយអាមេរិកទេ។

administrator

Related Articles