អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតគ្រឿងញៀនម្ស៉ៅក្រាមច្រើនជាង៨ក្រាម នៅខេត្តបន្ទាយមានជ័យ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតគ្រឿងញៀនម្ស៉ៅក្រាមច្រើនជាង៨ក្រាម នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យចំនួន៥នាក់ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

កម្លាំងអាវុធហត្ថធ្វើប្រតិបត្តិការ

សមត្ថកិច្ចបានបន្តថា នៅវេលាម៉ោង១៦:១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចផ្លូវឡើងសាកលវិទ្យាល័យUME ក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ។

វត្ថុតាងគ្រឿងញៀន

ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់៖
១. អៀវ ភិរម្យ (ហៅ យ៉ា) អាយុ៣១ឆ្នាំ – ជួញដូរ និងប្រើប្រាស់
២. វឹង យ៉ាវ អាយុ២៧ឆ្នាំ – ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់
៣. វឹង ប៊ុនយ៉ាវ (ហៅ ប៉ូយ) អាយុ២៤ឆ្នាំ – ប្រើប្រាស់
៤. ហ៊ី លីហៀង អាយុ២៦ឆ្នាំ – ប្រើប្រាស់
៥. ហួត ដាណេ (ហៅ ដា) អាយុ២១ឆ្នាំ – ប្រើប្រាស់

កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន១៤កូនថង់កិប ទម្ងន់ ៨,១៤ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទ៥គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន។

លោក វរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់បានឆ្លើយសារភាពថា ពួកគាត់ពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ កម្លាំងបានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

administrator

Related Articles