ត្រាំប្រកាសទទួលបានកាដូដ៏ធំពីអ៊ីរ៉ង់ សម្រាប់ដោះស្រាយវិស័យប្រេង ឧស្ម័ន និងច្រកសមុទ្រ

ត្រាំប្រកាសទទួលបានកាដូដ៏ធំពីអ៊ីរ៉ង់ សម្រាប់ដោះស្រាយវិស័យប្រេង ឧស្ម័ន និងច្រកសមុទ្រ

ត្រាំ-អ៊ីរ៉ង់

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីថ្ងៃអង្គារទី២៤ ខែមីនា ដោយលោកបានបង្ហាញថា អ៊ីរ៉ង់បានផ្ដល់«កាដូដ៏ធំបំផុត»មួយដែលទាក់ទងនឹងវិស័យប្រេង ឧស្ម័ន និងច្រកសមុទ្រ Hormuz។

លោកត្រាំបានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំងលើការចរចា ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយពេល៤សប្តាហ៍មកនេះ។ លោកអះអាងថា វ៉ាស៊ីនតោនកំពុងដើរលើផ្លូវត្រូវ និងបានជួបចរចាជាមួយ«មនុស្សត្រូវ» ទោះបីជាទីក្រុងតេហេរ៉ង់បដិសេធថាមិនបានចូលរួមក៏ដោយ។

ការចរចាអាមេរិក-អ៊ីរ៉ង់

សញ្ញាវិជ្ជមាននេះបានកើតឡើងបន្ទាប់ពីលោកត្រាំសម្រេចផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់។ លោកបញ្ជាក់ថា កាដូនេះមិនមែនជារឿងអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែអ៊ីរ៉ង់បានយល់ព្រមមិនផលិតអាវុធនុយក្លេអ៊ែរជារៀងរហូត។

ក្រោយមរណភាពមេដឹកនាំ Ali Khamenei លោកត្រាំនិយាយថា របបដឹកនាំអ៊ីរ៉ង់បានផ្លាស់ប្តូរទាំងស្រុង។ បច្ចុប្បន្ន ក្រុមការងារជាន់ខ្ពស់អាមេរិក រួមមានអនុប្រធានាធិបតី JD Vance និងលោក Jared Kushner កំពុងធ្វើការយ៉ាងមមាញឹក។

ច្រកសមុទ្រ Hormuz

ទោះជាយ៉ាងណា បរិយាកាសនយោបាយនៅតែតានតឹង។ ខណៈលោកត្រាំព្យាយាមចរចា រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth បែរជាបង្ហាញជំហរតឹងរឹង ដោយលើកឡើងថា«ចរចាដោយប្រើគ្រាប់បែក»។ រដ្ឋបាលលោកត្រាំនៅតែបន្តជំរុញឲ្យមានកិច្ចព្រមព្រៀង ដើម្បីបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញ និងធ្វើឱ្យតម្លៃប្រេងមានស្ថិរភាព។

administrator

Related Articles