ខេត្តស្វាយរៀង៖ សកម្មភាពគ្រោះថ្នាក់របស់ក្រុមក្មេងស្ទាវ ដែលអាយុមិនទាន់គ្រប់២០ឆ្នាំ បានធ្វើឱ្យសង្គមព្រួយបារម្ភ បន្ទាប់ពីមានការបង្ហោះវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រលប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

ក្នុងវីដេអូនោះ អ្នកប្រើប្រាស់បានចុះឈ្មោះថា ក្រុមក្មេងទាំងនេះស្ថិតនៅសង្កាត់ច្រកម្ទេស ក្រុងស្វាយរៀង ដោយពួកគេបានបង្អួតដាវ កាំបិត និងណាត់ពេលកាប់គ្នាដោយមិនខ្លាចច្បាប់។ សកម្មភាពនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានផ្ញើព័ត៌មានទៅកាន់ស្នងការនគរបាលខេត្តស្វាយរៀងភ្លាម។
លោកស្នងការនគរបាលខេត្តបានទទួលព័ត៌មាន ហើយបានបញ្ជាឱ្យកម្លាំងនគរបាលស្រាវជ្រាវ និងចាត់វិធានការចំពោះក្រុមក្មេងស្ទាវទាំងនេះភ្លាម។ ការស្រាវជ្រាវបច្ចុប្បន្នកំពុងដំណើរការ ដើម្បីរកអត្តសញ្ញាណ និងចាត់វិធានការតាមច្បាប់។

អ្នកប្រើប្រាស់បណ្តាញសង្គមបានសួរសំណួរដ៏សំខាន់មួយថា៖ “តើយើងត្រូវរួមគ្នាធ្វើយ៉ាងណា ដើម្បីតម្រង់ទិសក្មេងជំទង់ៗទាំងនេះ ដែលមានច្រើននាក់នៅតាមមូលដ្ឋាន ឱ្យដើរតាមផ្លូវត្រង់មកវិញ?”
បញ្ហានេះបានធ្វើឱ្យមានការព្រួយបារម្ភថា ប្រសិនបើទំពាំងស្អុយបែបនេះកើនឡើងនៅក្នុងសង្គម វានឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្ស និងអនាគតជាតិ។
អ្នកជំនាញផ្នែកអប់រំបានផ្តល់អនុសាសន៍ថា អាណាព្យាបាលគួរតែជួយបង្កើនការអប់រំមែនទែន កុំឱ្យកូនៗធ្លាក់ក្នុងស្ថានភាពផ្លូវបែបនេះ។ ទោះជាយ៉ាងណា ក្នុងករណីខ្លះ ការសេពគប់ជាមួយក្រុមក្មេងមិនល្អអាចធ្វើឱ្យក្មេងៗធ្លាក់ក្នុងអន្ទាក់បាន។

សមត្ថកិច្ចនគរបាលបន្តស្រាវជ្រាវ និងស្វែងរកវិធានការបង្ក្រាបសកម្មភាពគ្រោះថ្នាក់បែបនេះ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងការពារយុវជនពីការធ្លាក់ក្នុងផ្លូវអាក្រក់។
