នគរបាលស្រុកសាមគ្គីមុនីជ័យចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងរឿងគ្រឿងញៀន

នគរបាលស្រុកសាមគ្គីមុនីជ័យចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងរឿងគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ក្រោមការដឹកនាំរបស់លោកវរៈសេនីយ៍ទោ សាវ សុភក្តី បានចាត់វិធានការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងរឿងរក្សាទុក និងជួញដូរសារធាតុញៀនខុសច្បាប់។

វត្ថុតាងពីការចាប់ខ្លួន

ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៤រសៀល នៅភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ។ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការបន្ទាប់ពីទទួលបានព័ត៌មានពីមហាជន។

គ្រឿងញៀនដែលរកឃើញ

ជនសង្ស័យទាំងពីររូបគឺ៖
១. វ៉ន រិន អាយុ៥៦ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ
២. ប៉ាក គឹង អាយុ៤៦ឆ្នាំ រស់នៅភូមិអង្គរស ស្រុកមេសាង ខេត្តព្រៃវែង

ក្នុងប្រតិបត្តិការនេះ នគរបាលបានរកឃើញវត្ថុតាងជាច្រើនរួមមាន៖
• ម្សៅក្រាមសង្ស័យជាគ្រឿងញៀន ៥កញ្ចប់តូច
• ទូរស័ព្ទដៃ ១គ្រឿង
• ម៉ូតូ ១គ្រឿង
• កាំភ្លើងកៃច្នៃប្រើខ្យល់ ១ដើម
• ដែកចុងស្រួច ១ដើម
• ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន

ឧបករណ៍ពាក់ព័ន្ធគ្រឿងញៀន

បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានបញ្ជូនជាមួយវត្ថុតាងទាំងអស់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការចាត់វិធានការនេះបង្ហាញពីការតស៊ូប្រឆាំងនឹងបទល្មើសពាក់ព័ន្ធគ្រឿងញៀនក្នុងតំបន់។

administrator

Related Articles