នាយក្រិនចេញពីមន្ទីរពេទ្យហើយ! សប្បាយចិត្តជួបកូនៗ តែស្រងោចដោយឪពុកទទួលមរណភាព

នាយក្រិនចេញពីមន្ទីរពេទ្យហើយ! សប្បាយចិត្តជួបកូនៗ តែស្រងោចដោយឪពុកទទួលមរណភាព

រាជធានីភ្នំពេញ៖ តារាកំប្លែងដ៏ពេញនិយម នាយ ក្រិន បានទទួលការអនុញ្ញាតពីក្រុមគ្រូពេទ្យអោយចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីការព្យាបាលជំងឺរយៈពេលជាច្រើនថ្ងៃ។

នាយក្រិននៅមន្ទីរពេទ្យ

អ្នកនាង ប្រិមប្រិយ ដែលជាអ្នកមើលថែទាំផ្ទាល់នាយក្រិន បានបញ្ជាក់តាមបណ្តាញសង្គមនៅថ្ងៃទី២៥ ខែមីនា ថា ព្រឹកនេះបងក្រិនត្រូវបានលោកគ្រូពេទ្យអោយត្រឡប់ទៅផ្ទះវិញហើយ។

ដំណឹងពីការជាសះស្បើយ និងអាចវិលត្រឡប់ទៅកាន់គេហដ្ឋានពីសំណាក់នាយក្រិននាពេលនេះ បានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបលោកជាច្រើនសម្តែងការត្រេកអរ និងជូនពរលោកអោយមានសុខភាពល្អប្រសើរផងដែរ។

ការជួបជុំគ្រួសារ

ទោះជាយ៉ាងណា ទន្ទឹមនឹងអាចវិលត្រឡប់ទៅផ្ទះសម្បែង និងជួបជុំក្រុមគ្រួសារនាពេលនេះ នាយក្រិនក៏បានបង្ហាញអារម្មណ៍ស្រងេះស្រងោចយ៉ាងខ្លាំង ដ្បិតការវិលត្រឡប់ពីការព្យាបាលជំងឺលោកនាពេលនេះ គឺមិនអាចឃើញមុខឪពុករបស់លោកទៀតឡើយ ដោយសារឪពុកបានលាកចាកលោកទៅហើយ។

តាមរយៈវីដេអូខ្លីមួយដែលបង្ហោះលើបណ្តាញសង្គម តារាកំប្លែងមាឌតូចល្អិតនាយក្រិនបានលើកឡើងថា នៅពេលដែលក្រុមគ្រូពេទ្យបានអនុញ្ញាតអោយលោកវិលត្រឡប់ទៅផ្ទះវិញនោះ លោកពិតជាមានអារម្មណ៍ស្រស់ស្រាយចិត្ត ដោយលោកបានទៅជួប និងមើលថែកូន ហើយនឹងបងប្អូនរបស់លោកទាំងអស់ផងដែរ។

នាយក្រិនជាមួយគ្រួសារ

ទោះជាយ៉ាងណា លោកបញ្ជាក់ថា លោកមានអារម្មណ៍ស្រងេះស្រងោចមួយក្នុងចិត្ត ព្រោះរាល់ដង នៅពេលដែលលោកមកពីខេត្តដល់ផ្ទះលោកតែងតែជួបមុខៗកូន បងប្អូន ជាពិសេសគឺឪពុករបស់លោក ប៉ុន្តែឥឡូវលោកឪពុកក៏បានទទួលមរណភាពទៅហើយ។

គួរបញ្ជាក់ថា តារាកំប្លែងនាយក្រិនត្រូវបានក្រុមគ្រួសារនាំមកពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺដោយសាររលាកត្រចៀក ហើយរាលដាលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ជាហេតុធ្វើអោយរូបលោកវង្វេងលែងដឹងខ្លួនតែម្តង។

ការព្យាបាលនៅមន្ទីរពេទ្យ

អាការៈរបស់នាយក្រិនគឺមានលក្ខណៈធ្ងន់ធ្ងរ ដោយវង្វេងលែងស្គាល់អ្នកណាទាំងអស់ ហើយមេរោគបានឡើងពេញឈាម ដោយសារនាយរលាកប្រអប់ត្រចៀកខាងឆ្វេង ធ្វើអោយមេរោគឡើងពេញខួរក្បាល។

ដោយសារស្ថានភាពនេះ នាយក្រិនគឺតម្រូវអោយប្រើថ្នាំដែលធ្ងន់ និងថ្លៃដែលអាចមួយថ្ងៃចំណាយប្រមាណជាង១០០ដុល្លារ។

ការគាំទ្រពីសម្តេចតេជោ

ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ នាយក្រិនត្រូវបានក្រុមហ៊ុនភេសជ្ជៈមួយធានានៅក្នុងការចេញថ្លៃព្យាបាលទាំងស្រុង ហើយជាពិសេសថែមទៀតនោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាក៏បានផ្តល់វត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញសួរសុខទុក្ខ នាយក្រិនដល់មន្ទីរពេទ្យផងដែរ។

ការគាំទ្រពីសង្គម

ទន្ទឹមនឹងការអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់នោះ សម្តេចតេជោបានប្រគល់ការងារអោយអ្នកនាងប្រិមប្រិយទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបងអោយបានចូលរៀនឡើងវិញ ក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។

ការជួបជុំគ្រួសារនាយក្រិន

អត្ថបទសរសេរដោយ សុខ វាសនា

កែសម្រួលដោយ ស្រីណា

administrator

Related Articles