នគរបាលស្វាយរៀងបង្ក្រាបក្រុមជួញគ្រឿងញៀនទ្រង់ទ្រាយធំ ដកហូតថ្នាំជាង៤៤គីឡូ និងអាវុធខ្លី៤ដើម

នគរបាលស្វាយរៀងបង្ក្រាបក្រុមជួញគ្រឿងញៀនទ្រង់ទ្រាយធំ ដកហូតថ្នាំជាង៤៤គីឡូ និងអាវុធខ្លី៤ដើម

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងកែឆ្នៃគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងបាវិត ដោយដកហូតបានគ្រឿងញៀនជាង៤៤គីឡូក្រាម អាវុធខ្លី៤ដើម និងចាប់ខ្លួនជនសង្ស័យ៥នាក់។

គ្រឿងញៀនដែលដកហូតបាន

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត។ ប្រតិបត្តិការនេះមានការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។

អាវុធខ្លីដែលដកហូតបាន

ជនសង្ស័យទាំង៥នាក់រួមមានជនជាតិវៀតណាម៤នាក់ និងជនជាតិចិនម្នាក់ ដែលមានអាយុពី២៥ទៅ២៨ឆ្នាំ។ ក្នុងចំណោមគ្រឿងញៀនដែលដកហូតបានមានថ្នាំញៀនប្រភេទកេតាមីន ទម្ងន់៨គីឡូ៦៤៣,៨៥ក្រាម ថ្នាំញៀនប្រភេទMDMA ទម្ងន់១៥គីឡូ៣៥៣,០៧ក្រាម ថ្នាំញៀនប្រភេទហេរ៉ូអុីន ទម្ងន់៤គីឡូ៣២៨,០៧ក្រាម និងជ័រអាអាភៀនទម្ងន់៨គីឡូ៨១១,៦៤ក្រាម។

ថ្នាំញៀនដែលដកហូតបាន

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់ថា បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ ប្រតិបត្តិការនេះបង្ហាញពីការតស៊ូមតិរបស់អាជ្ញាធរក្នុងការប្រឆាំងនឹងគ្រឿងញៀននៅក្នុងខេត្ត។

ឧបករណ៍កែឆ្នៃគ្រឿងញៀន

សម្ភារវត្ថុតាងផ្សេងៗ

គ្រឿងញៀនប្រភេទផ្សេងៗ

ថ្នាំញៀនកញ្ចប់

បារីអេឡិចត្រូនិច

ជញ្ជីងថ្លឹងថ្នាំញៀន

administrator

Related Articles