រដ្ឋសភានឹងពិនិត្យច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកស្អែកនេះ

រដ្ឋសភានឹងពិនិត្យច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកស្អែកនេះ

ភ្នំពេញ៖ កិច្ចប្រជុំសំខាន់នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រព្រឹត្តទៅនៅម៉ោង ៩:០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ មីនា ២០២៦ ដើម្បីពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន ៣ ក្នុងនោះមានការពិនិត្យសំណើបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

កិច្ចប្រជុំរដ្ឋសភា

កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះមានសារៈសំខាន់ក្នុងការការពារប្រជាពលរដ្ឋពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងកើតមានច្រើនឡើងៗនាពេលបច្ចុប្បន្ន។

ពិភាក្សាច្បាប់ប្រឆាំងការឆបោក

អ្នកវិភាគជាច្រើនបានសង្កត់ធ្ងន់ថា ច្បាប់នេះនឹងជួយបង្កើនសុវត្ថិភាពអនឡាញ និងការពារពលរដ្ឋពីការបោកប្រាស់តាមប្រព័ន្ធឌីជីថល។ ការពិនិត្យនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ទាន់សម័យទាន់ពេលវេលា។

ដោយ៖ សិលា

administrator

Related Articles