រាជធានីភ្នំពេញ៖ ការជ្រើសរើសប្រេងឆាត្រឹមត្រូវអាចជួយថែរក្សាសុខភាពបេះដូង និងលើកកម្ពស់គុណភាពអាហារូបត្ថម្ភបានយ៉ាងខ្លាំង។ នេះជាការចែករំលែករបស់អ្នកជំនាញអាហារូបត្ថម្ភ និងមេចុងភៅអាជីពដែលបានជ្រើសរើសប្រេងអូលីវជាជម្រើសចម្បង។

វេជ្ជបណ្ឌិត តុង (Dr. Tong) បានបញ្ជាក់ថា៖ “ការផ្លាស់ប្ដូរតូចៗនៅក្នុងផ្ទះបាយ ដូចជាការជ្រើសរើសប្រេងឆាដែលមានគុណភាពខ្ពស់ អាចជួយបង្កើតមូលដ្ឋានសម្រាប់របបអាហារដែលល្អសម្រាប់បេះដូងបាន។”
តាមការសង្កេតរបស់លោក ប្រជាជនកម្ពុជាកំពុងមានទំនោរយកចិត្តទុកដាក់ច្រើនចំពោះគ្រឿងផ្សំនៃប្រេងឆា តាមរយៈការជ្រើសរើសប្រេងអូលីវកាន់តែច្រើនឡើង។

មេចុងភៅ Saom Orn ជាម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ បានចែករំលែកទស្សនៈថា៖ “ប្រេងឆាមួយដបដែលមានស្តង់ដាសម្រាប់ការចម្អិនអាហារសម័យថ្មី ត្រូវតែបំពេញបានព្រមគ្នា២ចំណុចសំខាន់ គឺគ្រឿងផ្សំមានគុណភាពខ្ពស់ និងសមស្របសម្រាប់បច្ចេកទេសចម្អិនអាហារផ្សេងៗជាច្រើន។”
សម្រាប់គូស្វាមីភរិយា Monika Long ការចូលផ្ទះបាយរៀងរាល់ថ្ងៃគឺជា “ភាសានៃសេចក្ដីស្រឡាញ់” ដែលនាងផ្ដល់ឱ្យដៃគូជីវិត។ នាងតែងតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសគ្រឿងផ្សំ ដើម្បីឱ្យម្ហូបនីមួយៗមិនត្រឹមតែឆ្ងាញ់ត្រូវរសជាតិទេ ថែមទាំងល្អសម្រាប់សុខភាពរបស់អ្នកទាំងពីរផងដែរ។
ប្រេងឆាណិបទូនអូលីវឡាយត៍ Neptune Olive Light ត្រូវបានជ្រើសរើសដោយអ្នកជំនាញទាំង៣ ដោយសារវារក្សាទុកអត្ថប្រយោជន៍ល្អចំពោះសុខភាពពីប្រេងអូលីវសុទ្ធ ខណៈពេលដែលអាចប្រើបានច្រើនបែប សមស្របសម្រាប់វិធីចម្អិនអាហារប្រចាំថ្ងៃជាច្រើនមុខ។
