ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូ Next មួយគ្រឿងលឿនមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្ត FORTUNER ពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត FORTUNER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-2567 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូ Next ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1CP-1532 ឌុបគ្នាបានជ្រុលបុកគូទរថយន្តពីក្រោយ បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយនាពេលក្រោយ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។


ដោយ៖ សុខាសែនជ័យ
