
រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកអង្គភាពសម្រាប់សកម្មភាពដីមីនកម្ពុជា (CMAC) បានចេញមកបញ្ជាក់យ៉ាងច្បាស់លាស់ ដើម្បីកុំឱ្យមានការយល់ច្រឡំជុំវិញករណីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានគេយកមកចងព្យួរទុក។

នៅព្រឹកថ្ងៃទី២៧ ខែមីនា លោក ហេង រតនា បានប្រកាសថា៖ “សូមមេត្តាកុំយល់ច្រឡំថា គ្រាប់មិនទាន់ផ្ទុះចងព្យួរទាំងនេះសម្រាប់ដាក់លក់រាយស្អីនោះ ដឹងថាខុសច្បាប់ដែរ តែចងព្យួរទុកជូនពូមីងខាង CMAC។”

លោកបានបន្តថា នេះជាទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសឆ្គងទាំងស្រុង។ អង្គភាព CMAC បានអប់រំផ្សព្វផ្សាយ និងតែងតែអំពាវនាវថា៖ “ហាមប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឃើញនៅកន្លែងណា ដាក់សញ្ញាសម្គាល់ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីប៉ូលិស ឬមន្ត្រី CMAC ដែលនៅជិតបំផុត។”
លោកបានព្រមានបន្ថែមថា ការលើកដាក់ ដឹកជញ្ជូន ឬវាយដំគ្រាប់យុទ្ធភណ្ឌ អាចបណ្តាលឱ្យផ្ទុះ និងបង្កគ្រោះថ្នាក់បាត់បង់ជីវិតខ្លួនឯង និងអ្នកដទៃ។
