មេដឹកនាំបេឡារុសប្រគល់កាំភ្លើងស្វ័យប្រវត្តិជាអំណោយដល់គីម ជុងអ៊ុន

មេដឹកនាំបេឡារុសប្រគល់កាំភ្លើងស្វ័យប្រវត្តិជាអំណោយដល់គីម ជុងអ៊ុន

កាំភ្លើងស្វ័យប្រវត្តិ VSK

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានប្រគល់កាំភ្លើងស្វ័យប្រវត្តិមួយដើមជាអំណោយដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងជំនួបកំពូលដ៏កម្រនៅទីក្រុងព្យុងយ៉ាង។ លោក Lukashenko បានថ្លែងថា កាំភ្លើងនេះគឺជាការពារខ្លួនក្នុងករណី «សត្រូវបង្ហាញខ្លួន»។

កាំភ្លើងស្វ័យប្រវត្តិប្រភេទ VSK ដែលផលិតនៅប្រទេសបេឡារុសផ្ទាល់ ត្រូវបានប្រគល់ជាថ្នូរនឹងដាវទ័ពសេះដ៏ប្រណីតដែលលោក គីម ជុងអ៊ុន បានផ្តល់ជូនលោក Lukashenko ព្រមទាំងកាក់មាសរំលឹកពិសេស និងថូផ្កាស្រស់ស្អាត។

ជំនួបកំពូលកូរ៉េខាងជើង-បេឡារុស

លោក Lukashenko ក៏បានផ្តល់អំណោយពិសេសមួយទៀតដល់ជំទាវទីមួយ លោកស្រី Ri Sol-ju ដែលជាប្រអប់គ្រឿងអលង្ការរាងពងក្រពើ មានផ្កាឆ្លាក់មាសជានិមិត្តរូបនៃប្រទេសបេឡារុស។

បន្ទាប់ពីកិច្ចប្រជុំកំពូល មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ ដោយព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រួមមានការទូត កសិកម្ម អប់រំ និងសុខភាព។

សន្ធិសញ្ញាមិត្តភាព

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles