រសៀលថ្ងៃទី២៦ មីនា ២០២៦ លោក សោ សុផល អភិបាលរងក្រុងដូនកែវ បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងស្នាក់នៅ និងកន្លែងធ្វើការរបស់ជនបរទេសនៅសង្កាត់រកាក្នុង។

ប្រតិបត្តិការនេះធ្វើឡើងដើម្បីពង្រឹងសន្តិសុខសង្គម និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា Online Scam ដោយពិនិត្យឯកសារស្នាក់នៅ លិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងាររបស់ជនបរទេសទាំងអស់។

ការចុះពិនិត្យផ្ទាល់នេះគឺជាផ្នែកមួយនៃយុទ្ធនាការលុបបំបាត់«សម្បុកបទល្មើសបច្ចេកវិទ្យា» ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខសង្គម។ អាជ្ញាធរក៏បានអំពាវនាវឱ្យម្ចាស់ទីតាំងសហការជាមួយអាជ្ញាធរ និងរាយការណ៍បទល្មើសភ្លាមៗ។

ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្រុងដូនកែវក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ និងបង្កើតបរិយាកាសរស់នៅសុខសាន្ត។

អត្ថបទ៖ វីរៈ

