ត្រាំប្រកាសផ្អាកវាយប្រហារលើអ៊ីរ៉ង់ ១០ថ្ងៃទៀត សញ្ញាវិជ្ជមានថាការចរចាកំពុងរីកចម្រើន

ត្រាំប្រកាសផ្អាកវាយប្រហារលើអ៊ីរ៉ង់ ១០ថ្ងៃទៀត សញ្ញាវិជ្ជមានថាការចរចាកំពុងរីកចម្រើន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបន្តផ្អាកការវាយប្រហារយោធាលើរោងចក្រថាមពលរបស់អ៊ីរ៉ង់រយៈពេល ១០ថ្ងៃទៀត បន្ទាប់ពីឱសានវាទ ៥ថ្ងៃដំបូងបានឈានដល់ទីបញ្ចប់។

ប្រធានាធិបតីត្រាំ

តាមសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី២៦ មីនា ២០២៦ លោកត្រាំបានសរសេរថា៖ «តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ខ្ញុំនឹងផ្អាកការបំផ្លិចបំផ្លាញរោងចក្រថាមពលរយៈពេល ១០ថ្ងៃ រហូតដល់ថ្ងៃចន្ទទី៦ មេសា ២០២៦ វេលាម៉ោង ៨យប់។ ការចរចាកំពុងបន្ត ហើយកំពុងប្រព្រឹត្តទៅយ៉ាងរលូន»។

ការសម្រេចចិត្តនេះបង្ហាញសញ្ញាវិជ្ជមានថា ភាគីទាំងពីរប្រហែលមានកិច្ចចរចានៅក្រោយឆាក និងកំពុងឈានឆ្ពោះទៅរកការបញ្ចប់ជម្លោះដែលបានអូសបន្លាយពេល ៤សប្តាហ៍មកនេះ។

លោកត្រាំបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំលើការចរចា ដោយលោកអះអាងថា អ៊ីរ៉ង់បានផ្តល់ «កាដូដ៏ធំបំផុត» មួយពាក់ព័ន្ធនឹងវិស័យប្រេង ឧស្ម័ន និងការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពិភពលោក។

ទោះបីជាខាងទីក្រុងតេហេរ៉ង់បានបដិសេធថាមិនបានចូលរួមក្នុងការចរចាក៏ដោយ ក៏លោកត្រាំនៅតែអះអាងថា វ៉ាស៊ីនតោនកំពុងដើរលើផ្លូវត្រូវ និងបានជួបចរចាជាមួយ «មនុស្សត្រូវ»។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles