យុវជនគណបក្សប្រជាជនកម្ពុជាដឹកនាំក្រុមយុវជនពីគណបក្សនានាទៅសិក្សាប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅជប៉ុន

យុវជនគណបក្សប្រជាជនកម្ពុជាដឹកនាំក្រុមយុវជនពីគណបក្សនានាទៅសិក្សាប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅជប៉ុន

ជប៉ុន៖ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាបានដឹកនាំយុវជនពីគណបក្សនយោបាយផ្សេងៗ និងអង្គការសង្គមស៊ីវិល ចូលរួមកម្មវិធីស្វែងយល់អំពីនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសជប៉ុន ក្នុងរយៈពេលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

យុវជនកម្ពុជានៅជប៉ុន

កម្មវិធី JENESYS Cambodia-Japan Young Politics-Oriented Exchange នេះ ត្រូវបានរៀបចំក្រោមការសម្របសម្រួលពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយមានលោកបណ្ឌិត ម៉ុង ឡាមី ជាប្រធានប្រតិភូ និងលោក តេង ច័ន្ទគរុរដ្ឋា ដឹកនាំក្រុមយុវជនចំនួន ១០រូប ដែលមកពីគណបក្សនយោបាយដែលមានឈ្មោះក្នុងបញ្ជីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអង្គការសង្គមស៊ីវិល។

ការប្រជុំយុវជន

កម្មវិធីនេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ជាមួយឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នៅឆ្នាំ២០១៨។

គោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធលទ្ធិប្រជាធិបតេយ្យជប៉ុន រួមទាំងប្រព័ន្ធបោះឆ្នោតនៅសភាជាន់ខ្ពស់ និងសភាជាន់ទាប រាជរដ្ឋាភិបាល និងដំណើរការបោះឆ្នោតទាំងអស់។

ការសិក្សាប្រព័ន្ធនយោបាយ

ក្នុងអំឡុងពេលនោះ ប្រតិភូយុវជនបានជួបពិសេសជាមួយលោកជំទាវ Ayano Kunimitsu អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន និងលោកជំទាវ Yuko Obuchi សមាជិកសភា ដែលជាប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន។

ការជួបជាមួយអ្នកនយោបាយជប៉ុន

លទ្ធផលនៃដំណើរទស្សនកិច្ចនេះបានជួយពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងផ្តល់ឱកាសចែករំលែកចំណេះដឹងអំពីការកសាងប្រទេសដោយផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

ការចែករំលែកចំណេះដឹង

ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីតួនាទីសំខាន់របស់ជប៉ុនក្នុងការរក្សាសន្តិភាពនៅតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងបានទទួលការបេ្តជ្ញាពីភាគីជប៉ុនក្នុងការគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ទំនាក់ទំនងអន្តរជាតិ

កម្មវិធីនេះជាឱកាសល្អសម្រាប់យុវជនកម្ពុជាក្នុងការសិក្សារៀនសូត្រពីបទពិសោធន៍របស់ជប៉ុន និងពង្រឹងសមត្ថភាពក្នុងការចូលរួមក្នុងដំណើរការនយោបាយនៅកម្ពុជា។

យុវជនកម្ពុជានៅជប៉ុន

ដោយ៖ សិលា

administrator

Related Articles