ភ្នំពេញ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងយ៉ាងរហ័ស ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤,៥៣៤គ្រឿង ក្នុងនោះរថយន្តអគ្គិសនីលើកទី១០,៣៦៣គ្រឿងហើយ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញទិន្នន័យថ្មីៗនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ដោយបញ្ជាក់ថា ក្នុងចំណោមយានយន្តអគ្គិសនីទាំងអស់ មានទោចក្រយានយន្ត៣ ចំនួន ៣,៤៤៩គ្រឿង ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០,៣៦៣គ្រឿង។

“ចាប់ពីឆ្នាំ២០១៨មក ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើនឡើងជាបន្តបន្ទាប់ ស្របទៅនឹងនិន្នាការសកលលោក” លោកអ្នកនាំពាក្យបានថ្លែង។
គួរកត់សម្គាល់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ តែមួយខែ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១,០៧៨គ្រឿង (រថយន្ត ៨៨៩គ្រឿង) ខណៈដែលខែមករាមានតែ ៤៨៨គ្រឿងប៉ុណ្ណោះ។

អត្ថប្រយោជន៍សំខាន់ៗនៃយានយន្តអគ្គិសនី
លោកអ្នកនាំពាក្យបានបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗ៖
- កាត់បន្ថយការបំភាយឧស្ម័នកាបូនិក៖ យានយន្តអគ្គិសនីគ្មានការបញ្ចេញឧស្ម័នពុល ដែលជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់
- សន្តិសុខថាមពល៖ កាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ
- ការសន្សំសំចៃ៖ មានប្រសិទ្ធផលខ្ពស់ជាងយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ៥-៦ដង
- ការឈោងចាប់បច្ចេកវិទ្យាថ្មី៖ សម្របខ្លួនទៅនឹងនិន្នាការសកលលោក

រាជរដ្ឋាភិបាលក៏បានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យនេះបន្តទៀត។
ដោយ៖ តារា
