ស្រវឹងស្រាបើក Camry បុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះនរោត្តម រថយន្តខូចខាតដំណំ

ស្រវឹងស្រាបើក Camry បុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះនរោត្តម រថយន្តខូចខាតដំណំ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលរថយន្តម៉ាក Camry ឆ្លាមពណ៌ស្ករមួយគ្រឿង បើកបរដោយបុរសម្នាក់ដែលស្រវឹងស្រា បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។

រថយន្ត Camry បុករបាំងថ្មពុះ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៤០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលពាក់ផ្លាកលេខភ្នំពេញ 2Y-3979 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈពេលដែលអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។

របាំងថ្មពុះដែលត្រូវបុកខូច

នៅពេលមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អដែលមិនមានបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្សផេ្សង។ ភ្លាមៗនោះ ម្ចាស់រថយន្តបានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ ធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ភារ៉ា ដង្កោ

administrator

Related Articles