ថៃបន្តបំពានដែនអធិបតេយ្យកម្ពុជា ទោះបីបទឈប់បាញ់ព្រំដែនមានរយៈពេល៣ខែហើយ

ថៃបន្តបំពានដែនអធិបតេយ្យកម្ពុជា ទោះបីបទឈប់បាញ់ព្រំដែនមានរយៈពេល៣ខែហើយ

ភ្នំពេញ៖ បទឈប់បាញ់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានអាយុកាល៣ខែហើយ កំពុងប្រឈមមុខនឹងការបំពានពីសំណាក់ភាគីថៃ ដែលបន្តធ្វើសកម្មភាពរារាំងជនភៀសសឹកកម្ពុជាមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ។

ព្រំដែនកម្ពុជា-ថៃ

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា បទឈប់បាញ់នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូត ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ចិន និងសមាគមអាស៊ាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព ដោយតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាព។ ចំណែកសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាដើរលើផ្លូវសន្តិភាព ប៉ុន្តែមិនអាចធ្វើសម្បទានបូរណភាពទឹកដីបានឡើយ។

ការពារព្រំដែន

ក្រោមស្មារតីសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ២០២៥ យោធិនកម្ពុជា១៨នាក់ត្រូវបានដោះលែង និងជនភៀសសឹកជាង៩៤% ក្នុងចំណោម៦៤ម៉ឺននាក់បានត្រឡប់ទៅផ្ទះសម្បែងវិញ។ ប៉ុន្តែនៅសល់ជនភៀសសឹកជាង៣ម៉ឺន៦ពាន់នាក់ទៀត មិនទាន់អាចវិលត្រឡប់បាន ដោយសារការរារាំងរបស់កងកម្លាំងថៃ។

រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់ទូត៥លើកទៅកាន់ភាគីថៃ ដោយស្នើឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែង ដើម្បីបន្តការងារបោះបង្គោលបណ្តោះអាសន្ន។

ការទូតព្រំដែន

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។

ដោយ៖ សិលា

administrator

Related Articles