រថយន្តដឹកគោបុកគោយន្តដឹកអុស បណ្ដាលឲ្យស្លាប់២នាក់ និងគោ៦ក្បាលនៅកំពង់ស្ពឺ

រថយន្តដឹកគោបុកគោយន្តដឹកអុស បណ្ដាលឲ្យស្លាប់២នាក់ និងគោ៦ក្បាលនៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ ដោយមានមនុស្ស២នាក់ស្លាប់ និងគោ៦ក្បាលងាប់។

រថយន្តដឹកគោបុកគោយន្ត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤:១៥នាទី ទៀបភ្លឺថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០៦-ទៅលេខ០៧ ត្រង់ចំណុចភូមិដំណាក់ព្រីង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។

ទីកន្លែងកើតហេតុ

នគរបាលក្រុងឧដុង្គម៉ែជ័យបានឲ្យដឹងថា រថយន្តដឹកគោម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខចង្កូតស្ដាំKDL-0429 បានបុកគោយន្តកន្ត្រៃដឹកអុស ហើយរេចង្កូតទៅបុករថយន្តដឹកជីម៉ាកHYUNDAI ពណ៌ខៀវ-លាយស។

រថយន្តដឹកជីខូចខាត

អ្នកបើកបររថយន្តដឹកគោឈ្មោះជា សុខា អាយុ៣៦ឆ្នាំ និងអ្នករួមដំណើរឈ្មោះមាន សាវើយ អាយុ៤០ឆ្នាំ ដែលជាអ្នកស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តដឹកជីឈ្មោះប៉ុល សីហា អាយុ៣៧ឆ្នាំ ក៏ស្លាប់ដែរ និងអ្នករួមដំណើរឈ្មោះតុន ពីន អាយុ១៧ឆ្នាំ រងរបួសស្រាល។

រថយន្តដឹកគោខូចខាត

គោយន្តកន្ត្រៃដឹកអុសមិនស្គាល់ម៉ាក បានបើករត់គេចក្រោយកើតហេតុ ដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។ រថយន្តទាំងពីរគ្រឿងត្រូវបានខូចខាតកម្រិតធ្ងន់។

សត្វគោងាប់នៅកន្លែងកើតហេតុ

សពជនរងគ្រោះត្រូវបានផ្នែកជំនាញស្រាវជ្រាវ និងទាក់ទងរកសាច់ញាតិ ចំណែកអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ វត្ថុតាងរថយន្តទាំង២គ្រឿង សត្វគោ៦ក្បាល និងអុសពុះហើយ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ។

administrator

Related Articles