ជប៉ុនជួយបណ្តុះបណ្តាលមន្ត្រីគយកម្ពុជា ដើម្បីពង្រឹងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់មេគង្គ

ជប៉ុនជួយបណ្តុះបណ្តាលមន្ត្រីគយកម្ពុជា ដើម្បីពង្រឹងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់មេគង្គ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រៀបចំវគ្គបណ្តុះបណ្តាលពិសេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់មេគង្គ។

វគ្គបណ្តុះបណ្តាលមន្ត្រីគយកម្ពុជា

វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តិទៅនៅសាលាជាតិគយ កាលពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីគយនិងរដ្ឋាករចំនួន ៣០ រូប។ ពិធីបើកវគ្គប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សែ សុឃន អគ្គនាយករងនៃអគរ និងលោកស្រី Miura Yoshiko តំណាងជាន់ខ្ពស់ JICA ប្រចាំកម្ពុជា។

ការបណ្តុះបណ្តាលមន្ត្រីគយ

លោកអគ្គនាយករង សែ សុឃន បានគូសបញ្ជាក់ថា៖ “គម្រោងនេះដំបូងផ្តោតលើច្រកព្រំដែនប៉ោយប៉ែត/ស្ទឹងបត់ ប៉ុន្តែដោយសារព្រំដែនកម្ពុជា-ថៃបិទចាប់ពីខែមិថុនា ២០២៥ យើងបានកែសម្រួលដោយពង្រីកវិសាលភាពទៅច្រកព្រំដែនគោលដៅ ៣ កន្លែងគឺ៖ ប៉ោយប៉ែត/ស្ទឹងបត់, បាវិត និងកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។”

កិច្ចប្រជុំវគ្គបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ កិច្ចសហប្រតិបត្តិការគយ, កិច្ចសម្រួលពាណិជ្ជកម្ម, ការគ្រប់គ្រងព្រំដែន, អធិការកិច្ចរួមគ្នាតែមួយលើក, ទីលានត្រួតពិនិត្យគយរួមគ្នា, កិច្ចសហប្រតិបត្តិការគយអាស៊ាន និងកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

មន្ត្រីគយកំពុងសិក្សា

លោកស្រី Miura Yoshiko បានសម្តែងការរីករាយ និងសង្ឃឹមថាវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកលើកកម្ពស់ប្រតិបត្តិការគយនៅច្រកព្រំដែន ជាពិសេសបាវិត និងកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលទំហំឡូជីស្ទិកកើនឡើងយ៉ាងខ្លាំង។

តំណាង JICA និងអគរ

លោកអគ្គនាយករងបានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ឱ្យយកចិត្តទុកដាក់ស្វែងយល់ និងចូលរួមពិភាក្សាឱ្យបានសកម្ម ដោយជឿជាក់ថាចំណេះដឹងថ្មីៗទាំងនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការនៅច្រកព្រំដែនឱ្យកាន់តែប្រសើរឡើង។

ការបញ្ចប់វគ្គបណ្តុះបណ្តាល

ដោយ៖ សិលា

administrator

Related Articles