ត្មាតនៅសៀមប៉ាង៖ ភ្នាក់ងារអនាម័យធម្មជាតិ ត្រូវបំប៉នដោយក្របីរាល់សប្តាហ៍

ត្មាតនៅសៀមប៉ាង៖ ភ្នាក់ងារអនាម័យធម្មជាតិ ត្រូវបំប៉នដោយក្របីរាល់សប្តាហ៍

ខេត្តស្ទឹងត្រែង៖ ដើម្បីការពារសត្វត្មាតជិតផុតពូជ អ្នកអភិរក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង បានចំណាយថវិកា ៨០០ដុល្លារក្នុងមួយសប្តាហ៍ ដើម្បីទិញក្របីធ្វើជាចំណីបំប៉នសត្វត្មាត។

ត្មាតនៅសៀមប៉ាង

លោក អៀង សំណាង មន្ត្រីអង្គការ Rising Phoenix បានពន្យល់ថា ត្មាតមិនមែនជាសត្វស្លាបធម្មតាទេ ប៉ុន្តែជា «ភ្នាក់ងារអនាម័យធម្មជាតិ» ដែលមានតួនាទីសំខាន់ក្នុងការស៊ីសាកសពសត្វដែលស្អុយរលួយ ដែលជាប្រភពនៃមេរោគនិងជំងឺឆ្លង។

សត្វត្មាតនៅក្នុងដែនជម្រក

ការបាត់បង់សត្វត្មាតអាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងព្រៃ និងប៉ះពាល់ដល់សុខភាពសាធារណៈ។ យោងតាមទិន្នន័យឆ្នាំ២០២៤ មានត្មាតរហូតដល់ ១៣៤ក្បាលនៅតំបន់នេះ ដែលបង្ហាញពីភាពជោគជ័យនៃកិច្ចការអភិរក្ស ប៉ុន្តែក៏ជាបន្ទុកធ្ងន់ធ្ងរក្នុងការស្វែងរកថវិកាផ្គត់ផ្គង់ចំណីផងដែរ។

administrator

Related Articles