ភ្នំពេញ៖ សហរដ្ឋអាមេរិកកំពុងបង្កើនកម្លាំងទ័ពរបស់ខ្លួនយ៉ាងធំធេងនៅតំបន់មជ្ឈិមបូព៌ា ក្នុងយុទ្ធសាស្ត្រ«ផ្លូវពីរ» ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យទទួលយកផែនការសន្តិភាពថ្មីចំនួន១៥ចំណុច។ នេះបើយោងតាមកាសែត The New York Times ផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

ការដាក់ពង្រាយកងទ័ពនេះធ្វើឡើងក្រោមការបញ្ជាពីមន្ទីរបញ្ចកោណ ដោយពង្រឹងកងកម្លាំងចំនួនបីក្រុមធំៗ ដើម្បីបំពេញដល់កងទ័ពអាមេរិកប្រមាណ៥០,០០០នាក់ដែលបានឈរជើងក្នុងតំបន់រួចហើយ។
កងកម្លាំងដែលបំពេញបន្ថែមនិងដាក់ពង្រាយរួមមាន៖
១. កងពលទ័ពអាកាសទី៨២៖ ទាហានឆ័ត្រយោងចន្លោះពី១,០០០ទៅ៣,០០០នាក់ ដែលជាកងកម្លាំងប្រតិបត្តិការ និងឆ្លើយតបភ្លាមៗចំពោះគោលដៅ។

២. អង្គភាពបេសកកម្មកងម៉ារីន៖ កងម៉ារីនប្រហែល៥,០០០នាក់ និងនាវិករាប់ពាន់នាក់កំពុងធ្វើដំណើរឆ្ពោះទៅកន្លែងប្រតិបត្តិការណ៍។
៣. ធនធានកងទ័ពជើងទឹក៖ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Gerald R. Ford និង USS Abraham Lincoln ដាក់ឱ្យដំណើរការ ដើម្បីផ្តល់ជម្រើសវាយប្រហារឃ្លាំមើល។
គោលបំណងនៃការដាក់ពង្រាយទ័ពគឺជាយុទ្ធសាស្ត្រចរចាដោយដាក់សម្ពាធលើអ៊ីរ៉ង់ ដោយសហរដ្ឋអាមេរិកមានផែនការយ៉ាងច្បាស់លាស់ក្នុងជម្លោះជាមួយអ៊ីរ៉ង់។

ក្នុងចំណោមគោលដៅយុទ្ធសាស្ត្រចម្បងៗមាន៖
១. ឥទ្ធិពលសម្រាប់ការទូត៖ ផ្តល់ឱ្យប្រធានាធិបតីដូណាល់ត្រាំមានឥទ្ធិពលបន្ថែមក្នុងការចរចា
២. ផែនការ១៥ចំណុច៖ ទាមទារឱ្យបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
៣. ការត្រៀមខ្លួន«Epic Fury»៖ ប្រតិបត្តិការយោធាសកម្មប្រសិនបើការចរចាបរាជ័យ
៤. ការធានាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ រួមមានច្រកសមុទ្រ Hormuz និងកោះ Kharg
អ្នកនាំពាក្យប្រចាំសេតវិមាន លោកស្រី Karoline Leavitt បានថ្លែងថា៖ «សហរដ្ឋអាមេរិកផ្តល់ផ្លូវឱ្យអ៊ីរ៉ង់ផ្នែកការទូត តែប្រតិបត្តិការ Epic Fury នៅតែសកម្ម»។
