ចាប់ខ្លួន ៩នាក់នៅកាស៊ីណូព្រះសីហនុ ក្នុងប្រតិបត្តិការបង្ក្រាប Online Scams ដកហូតកុំព្យូទ័រ ១៣៣គ្រឿង ទូរសព្ទ ៤៣៩គ្រឿង

ចាប់ខ្លួន ៩នាក់នៅកាស៊ីណូព្រះសីហនុ ក្នុងប្រតិបត្តិការបង្ក្រាប Online Scams ដកហូតកុំព្យូទ័រ ១៣៣គ្រឿង ទូរសព្ទ ៤៣៩គ្រឿង

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ (Online Scams) នៅកាស៊ីណូជីនយូមេនតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់។

សម្ភារៈដកហូតពីប្រតិបត្តិការ

យោងតាមរបាយការណ៍ថ្ងៃទី២៦ មីនា ២០២៦ ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះសង្ស័យចំនួន ៨០ខ្នងនៅបុរីគុជអាស៊ី ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារៈសង្ស័យរួមមានកុំព្យូទ័រចំនួន ១៣៣គ្រឿង ទូរសព្ទដៃ ៤៣៩គ្រឿង និងកាំភ្លើងខ្យល់ចំនួន ៥ដើម។

ការចុះត្រួតពិនិត្យទីតាំងសង្ស័យ

ក្នុងការចុះត្រួតពិនិត្យជុំទី៣នៅកាស៊ីណូជីនយូមេនតាំង ភូមិ៤ សង្កាត់លេខ៤ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ ៩នាក់រួមជាមួយវត្ថុតាងពាក់ព័ន្ធនឹងសកម្មភាពឆបោក។ សម្ភារៈទាំងនេះត្រូវបានប្រមូលទុកជាភស្តុតាងសម្រាប់ការបន្តនីតិវិធីច្បាប់។

សម្ភារៈភស្តុតាងពីប្រតិបត្តិការ

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

គិតត្រឹមថ្ងៃទី២៦ មីនា សមត្ថកិច្ចបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹងបទល្មើស Online Scams ចំនួន ១៦ទីតាំង ក្នុងចំណោមទីតាំងសង្ស័យសរុប ៥៩៦ ដែលបានត្រួតពិនិត្យក្នុងក្របខណ្ឌនៃការអនុវត្តអនុក្រឹត្យលេខ ០៣។

ដោយ៖ ជ្រោយពេជ្រ

administrator

Related Articles