ល្បែងប្រជាប្រិយខ្មែរ «បោះអង្គញ់» កម្សាន្តពេលចូលឆ្នាំថ្មី

ល្បែងប្រជាប្រិយខ្មែរ «បោះអង្គញ់» កម្សាន្តពេលចូលឆ្នាំថ្មី

យោងតាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» ល្បែងបោះអង្គញ់គេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួត។ ល្បែងនេះគេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬវេលាយប់ខែភ្លឺ នារដូវចូលឆ្នាំ។

ល្បែងបោះអង្គញ់

ល្បែងអង្គញ់គេលេងបានតាំងពីគ្នា២នាក់ឡើងទៅដល់១០នាក់ ដោយចែកចេញជាពីរពួកមានចំនួនស្មើគ្នា។ អង្គញ់ដែលគេយកមកលេងនេះ ឲ្យឈ្មោះថា «កោយ» ចែកចេញជាពីរផ្នែកដែរ គេហៅថា កោយដាំមួយពួក កោយបោះមួយពួក។

កោយអង្គញ់

កោយមួយពួកៗមានចំនួន៣ ឬចំនួន៥ តាមចំនួនអ្នកលេងមានតិច ឬច្រើន។ «កោយដាំ» គឺគេដាំភ្ជាប់ទៅនឹងដីមានជួរបែកកន្ធែកចេញពីកោយកណ្ដាលមួយ ដែលហៅថា «មេខ្លោង ឬកន្លោង»។

ត្រង់រណ្ដៅតូចៗដែលឆ្កៀលដី យកកន្លែងដាំកោយឲ្យជាប់នោះគេហៅថា «រន្ធ ឬរន្ធកោយ»។ គេកំណត់កន្លែងមួយពីមុខកោយដាំប្រមាណជា ៣ឬ៤ម៉ែត្រ សន្មតហៅថា«ទី»។

របៀបលេងអង្គញ់

ល្បែងអង្គញ់ចែកចេញច្រើនជាន់ថ្នាក់ជាសង្កាត់ៗមាន៖ បោះ, ស៊ីគោល, ស៊ីប៉ារ៉េត, ត្រកង, ចាក់ខ្ទែក, និងបោះជោះ។ ល្បែងនេះមានលក្ខខណ្ឌតឹងរ៉ឹងណាស់ បើធ្វើខុសបទវិន័យណាមួយនឹងត្រូវទទួលពិន័យភ្លាម។

ការបោះអង្គញ់

ឈ្មោះពិន័យដែលប្រើក្នុងល្បែងអង្គញ់នេះមាន៩បែប៖ ស្អុយ, ម៉ាយ, រះ, ងីងើ, ស្រលៀង-ខ្វាក់, វ័ធ-ណាត់, បាក់កលៀនអណ្ដាត, កប់ទះ, និងហួសមេដំបូល។

ពិន័យក្នុងល្បែង

ល្បែងអង្គញ់អាចរាប់ចូលក្នុងពួកកីឡា ហាត់ដៃឲ្យត្រង់ ហាត់ភ្នែកឲ្យវៃ ហាត់ស្មារតីឲ្យមូល។ នេះជាបេតិកភណ្ឌវប្បធម៌ដ៏សំខាន់មួយរបស់ខ្មែរដែលត្រូវថែរក្សាទុកសម្រាប់អនុវត្តន៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

វប្បធម៌ខ្មែរ

administrator

Related Articles