ស្មៀនឃុំស្រវឹងបើករថយន្តលឿនបុកម៉ូតូ២គ្រឿង បណ្ដាលឱ្យស្លាប់១របួស១នៅកំពង់ស្ពឺ

ស្មៀនឃុំស្រវឹងបើករថយន្តលឿនបុកម៉ូតូ២គ្រឿង បណ្ដាលឱ្យស្លាប់១របួស១នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅក្នុងក្រុងច្បារមន នៅពេលរថយន្តស៊េរីទំនើបរបស់ស្មៀនឃុំតាសាល ស្រុកឱរ៉ាល់ បើកបរលឿនខ្លាំងបុកម៉ូតូចំនួន២គ្រឿង បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងនារីម្នាក់ទៀតរងរបួសធ្ងន់។

រថយន្តបុកម៉ូតូនៅកំពង់ស្ពឺ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៦ព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅខាងត្បូងវិមានឯករាជ្យ តាមបណ្ដោយផ្លូវក្រាលកៅស៊ូលេខ១ ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

កន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍

ប្រភពព័ត៌មានបានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់បានបែកក្បាលហូរឈាមស្លាប់នៅលើផ្លូវ ខណៈក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់។ ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ និងម៉ូតូមួយគ្រឿងទៀតដែលមិនទាន់ស្គាល់ម៉ាកដោយសារខូចខាតធ្ងន់។

ម៉ូតូដែលរងគ្រោះ

រថយន្តដែលបង្កហេតុគឺរថយន្តស៊េរីទំនើបម៉ាក RALY ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BK-9781 ដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់ស្មៀនឃុំតាសាល។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនេះបានបើកបរលឿនខ្លាំងពីទិសខាងត្បូងមកទិសខាងជើង។

រថយន្តរបស់ស្មៀនឃុំ

អ្នកដែលបើកបររថយន្តគឺស្មៀនឃុំតាសាលផ្ទាល់ ដែលត្រូវបានគេសង្ស័យថាស្រវឹងស្រាជោគជាំ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានអញ្ជើញលោកស្មៀនឃុំទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ស្វាយក្រវ៉ាន់ ដើម្បីសួរនាំ។

សមត្ថកិច្ចធ្វើការវាស់វែង

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោយកើតហេតុ នគរបាលជំនាញចរាចរណ៍បានចុះធ្វើការវាស់វែង អូសយករថយន្តបង្កហេតុ និងម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងច្បារមន រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។

ការដោះស្រាយហេតុការណ៍

administrator

Related Articles