ការកែទម្រង់រដ្ឋបាលថ្មី៖ កាត់បន្ថយអគ្គនាយកដ្ឋាន ៣ និងនាយកដ្ឋាន ២៦ ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ការកែទម្រង់រដ្ឋបាលថ្មី៖ កាត់បន្ថយអគ្គនាយកដ្ឋាន ៣ និងនាយកដ្ឋាន ២៦ ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ភ្នំពេញ៖ ក្នុងជំហានសំខាន់នៃការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសពីការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលយ៉ាងធំធេង។

ការកែទម្រង់រដ្ឋបាល

លោកបានបញ្ជាក់ថា ក្រសួង-ស្ថាប័នចំនួន ១២ បានសម្រេចកាត់បន្ថយរចនាសម្ព័ន្ធថ្នាក់អគ្គនាយកដ្ឋាន ៣ និងនាយកដ្ឋានចំនួន ២៦ ដើម្បីឆ្លើយតបទៅនឹងអភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និងបង្កើនស័ក្តិសិទ្ធិភាពការងារ។

ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធនេះ មិនមែនធ្វើឡើងក្នុងគោលបំណងពង្រីកតួអង្គរដ្ឋបាលនោះទេ ប៉ុន្តែគឺជាការសម្រិតសម្រាំងមុខងារស្នូល ដើម្បីធានាឱ្យបាននូវវិន័យ សីលធម៌វិជ្ជាជីវៈ និងការផ្ដល់សេវាសាធារណៈប្រកបដោយស្ថិរភាព។

កិច្ចប្រជុំក្រសួងមុខងារសាធារណៈ

លោក ហ៊ុន ម៉ានី បានពន្យល់បន្ថែមថា៖ “ការកែទម្រង់នេះមិនមែនជាការពង្រីកទំហំរដ្ឋបាលទេ ប៉ុន្តែជាការពង្រឹងប្រសិទ្ធភាពការងារ។ យើងកំពុងតែសម្រិតសម្រាំងមុខងារស្នូល ដើម្បីធានាថា សេវាសាធារណៈដល់ប្រជាពលរដ្ឋមានគុណភាព និងប្រសិទ្ធភាពខ្ពស់។”

ការកែទម្រង់នេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងបង្កើនល្បឿននៃការផ្ដល់សេវាដល់ប្រជាពលរដ្ឋ។ វាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនើបកម្មរដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល។

ដោយ៖ សិលា

administrator

Related Articles