ភរិយាអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភរិយាអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

រាជធានីភ្នំពេញ៖ លោកស្រី ខាវ ថងញុត ភរិយារបស់អធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីសុខភាពមិនស្រួលខ្លាំង។ ព័ត៌មាននេះត្រូវបានប្រកាសដោយក្រុមព្រះសុរិយាតាមបណ្តាញសង្គមនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

ភរិយាអធិរាជសម្លេងមាស

ក្រុមព្រះសុរិយាបានចែងថា ក្នុងស្ថានភាពអាកាសធាតុកំដៅខ្លាំងបច្ចុប្បន្ន បានធ្វើឱ្យមនុស្សដែលមានសុខភាពទន់ខ្សោយ និងចាស់ជរាធ្លាក់ខ្លួនឈឺយ៉ាងងាយ។ លោកស្រី ខាវ ថងញុត ដែលមានវ័យជាង៨០ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

យ៉ាងណាក៏ដោយ ក្រោយការប្រកាសនេះ មហាជនជាច្រើនបានសម្តែងក្តីព្រួយបារម្ភ និងបួងសួងសូមឱ្យលោកស្រីឆាប់ជាសះស្បើយឡើងវិញ។ លោកស្រីបច្ចុប្បន្នរស់នៅជាមួយកូនស្រីម្នាក់ដែលមានវ័យចំណាស់ផងដែរ។

ក្រុមគ្រួសារអធិរាជសម្លេងមាស

ដោយសារវ័យកាន់តែជរា លោកស្រី ខាវ ថងញុត បានជួបប្រទះនូវជំងឺប្រចាំកាយជាច្រើនមុខ រួមទាំងបញ្ហាឆ្អឹងខ្នងដែលធ្វើឱ្យលោកស្រីមិនអាចដើរឬអង្គុយបាន។ លោកស្រីបានរៀបការជាមួយលោក ស៊ីន ស៊ីសាមុត បន្ទាប់ពីអធិរាជសម្លេងមាសរូបនេះបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ។

ចំណងអាពាហ៍ពិពាហ៍របស់លោកស្រីមានបុត្រ៤នាក់ ប៉ុន្តែក្រោយរបបខ្មែរក្រហម មានតែកូនប្រុសម្នាក់ និងកូនស្រីម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។

អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត

សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាលោកស្រី ខាវ ថងញុត ឱ្យឆាប់បានជាសះស្បើយឡើងវិញឆាប់ៗនេះ។

administrator

Related Articles