ប៉ៃលិនបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនជនបរទេស១៧នាក់

ប៉ៃលិនបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនជនបរទេស១៧នាក់

ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិន បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ត្រឆ្ងាយក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងឃាត់ខ្លួនជនបរទេសចំនួន ១៧នាក់។

ប្រតិបត្តិការបង្ក្រាបទីតាំងឆបោក

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោកជំទាវ អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅខុសច្បាប់។ អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង១៧នាក់ រួមនឹងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿង។

ឧបករណ៍ឆបោកអនឡាញ

យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរបានបង្ក្រាបនិងបិទខ្ទប់ទីតាំងសរុបចំនួន ២៣៦កន្លែង។ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន៧៩សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោងនិងបក្ខពួកចំនួន៦៩៧នាក់។

administrator

Related Articles