ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពិសេសអំពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ពេញប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

ការព្រមាននេះមកពីឥទ្ធិពលរបបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ដែលនឹងបង្កឱ្យមានស្ថានភាពអាកាសធាតុស្ងួត និងក្តៅហើយពេញប្រទេស។

តាមការបញ្ជាក់ពីក្រសួង ស្ថានភាពអាកាសធាតុនឹងមានដូចខាងក្រោម៖
១. តំបន់វាលទំនាប៖
សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៦°C
ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿន ២ម៉ែត្រ/វិនាទី
ខេត្តគ្មានភ្លៀង៖ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ
២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពអប្បបរមា ២៣°C និងអតិបរមា ៣៥°C
ខ្យល់បក់ពីទិសឧត្តរ និងឦសាន ល្បឿន ៣ម៉ែត្រ/វិនាទី
ខេត្តគ្មានភ្លៀង៖ ឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ

៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៥°C
ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿន ២ម៉ែត្រ/វិនាទី
ខេត្តគ្មានភ្លៀង៖ កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ
រលកសមុទ្រ៖ កម្ពស់ ០,៥០-១,០០ម៉ែត្រ
ក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នពីស្ថានភាពអាកាសធាតុក្តៅហើយស្ងួតនេះ ជាពិសេសក្នុងការប្រើប្រាស់ទឹក និងការពារខ្លួនពីថ្ងៃក្តៅ។
