អាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនក្មេងទំនើង៨នាក់ ក្រោយពីក្រុមទាំងពីរបានវាយកាប់គ្នាដោយប្រើកាំបិតប៉័ងតោ និងដំបងដែកទីប នៅមុខផ្សារទំនើបជីបម៉ុង២៧១ កាលពីយប់ថ្ងៃទី២៤ មីនា។

ហេតុការណ៍ហិង្សាដោយចេតនានេះកើតឡើងនៅវេលាម៉ោង២២:៥៥នាទី នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ អាវុធហត្ថបានទទួលបណ្តឹងតាមលេខបន្ទាន់១២៩១ ហើយភ្លាមៗកម្លាំងពិសេសបានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ។

ក្រោយពីស្រាវជ្រាវ អាវុធហត្ថបានឃាត់ខ្លួនក្មេងទំនើងទាំង៨នាក់ និងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូហុងដាស្កូពីពណ៌ខ្មៅ ស៊េរី២០២៣ លេខផ្ទាំងភ្នំពេញ 1KH-4857 បំពង់ទីបដែក១ដើម កាំបិតប៉័ងតោ១ដើម និងសម្ភារៈផ្សេងៗទៀត។

ក្មេងទំនើងទាំង៨នាក់បានសារភាពទទួលស្គាល់ថាពួកគេពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការចោទប្រកាន់។ បច្ចុប្បន្ន ពួកគេត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អាជ្ញាធរអាវុធហត្ថបានអំពាវនាវឱ្យប្រជាពលរដ្ឋរាយការណ៍ព័ត៌មានអំពីបទល្មើសតាមលេខបន្ទាន់១២៩១ ដើម្បីរក្សាសន្តិសុខសង្គម។

