ត្រាំគំរាមគុយបា បន្ទាប់ពីជ័យជម្នះលើអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា

ត្រាំគំរាមគុយបា បន្ទាប់ពីជ័យជម្នះលើអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា

អាមេរិកបានសម្តែងពីកម្លាំងយោធារបស់ខ្លួន និងគំរាមដាក់សម្ពាធលើប្រទេសគុយបា បន្ទាប់ពីជ័យជម្នះលើអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា។

ព្រឹត្តិការណ៍នយោបាយអន្តរជាតិ

នៅថ្ងៃសុក្រទី២៧មីនា លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋផ្លរីដា ដោយសរសើរពីកម្លាំងយោធាអាមេរិកដ៏អស្ចារ្យ ដែលនាំឱ្យទទួលបានជ័យជម្នះក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា។

លោកត្រាំបាននិយាយថា៖ «ខ្ញុំបានសាងសង់យោធាដ៏អស្ចារ្យនេះ ហើយពេលខ្លះអ្នកត្រូវតែប្រើវា»។ លោកក៏បានអំពាវនាវឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលរដ្ឋបាលរបស់លោកកំពុងស្វែងរកផ្លូវចេញពីអរិភាព។

កិច្ចប្រជុំកំពូលនយោបាយ

ជាការភ្ញាក់ផ្អើល លោកត្រាំបានបង្ហើបថា «គុយបាគឺជាប្រទេសបន្ទាប់» ដោយគំរាមដាក់សម្ពាធលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canal។ ទោះជាយ៉ាងណា លោកបានបន្ថែមថា៖ «សូមកុំអើពើនឹងសេចក្តីថ្លែងការណ៍របស់ខ្ញុំអី!»

ការកត់សម្គាល់នេះមកបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីខែមករា និងក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់។ លោកត្រាំកំពុងធ្វើការដើម្បីដាក់សម្ពាធលើគុយបា ប៉ុន្តែមិនទាន់បានផ្តល់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងណាមួយនោះទេ។

ទំនាក់ទំនងអន្តរជាតិ

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles