កងរាជអាវុធហត្ថខេត្តតាកែវចាប់ខ្លួនជនសង្ស័យ៦នាក់ រកឃើញគ្រឿងញៀនទ្រង់ទ្រាយធំជាង១៤គីឡូក្រាម

កងរាជអាវុធហត្ថខេត្តតាកែវចាប់ខ្លួនជនសង្ស័យ៦នាក់ រកឃើញគ្រឿងញៀនទ្រង់ទ្រាយធំជាង១៤គីឡូក្រាម

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងសហការពីរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរកឃើញគ្រឿងញៀនជាច្រើនប្រភេទ។

គ្រឿងញៀនដែលរកឃើញ

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ។

កម្លាំងសមត្ថកិច្ច

ការចុះប្រតិបត្តិការចាប់ផ្ដើមនៅម៉ោង៦:៤០នាទី ថ្ងៃទី២១មីនា ២០២៦ នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុននឹងបន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ។

ទីតាំងចុះប្រតិបត្តិការ

កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបចំនួន២ទីតាំងនៅរាជធានីភ្នំពេញ៖ ទីតាំងទី១នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទីតាំងទី២នៅសង្កាត់ស្នោរ ខណ្ឌកំបូល។

វត្ថុតាងរកឃើញ

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន៦នាក់ (ប្រុស៤ ស្រី២) ដែលមានអាយុពី៣៤ទៅ៤៧ឆ្នាំ រស់នៅតាមតំបន់ផ្សេងៗគ្នា។

រថយន្តដកហូត

វត្ថុតាងដែលរកឃើញរួមមាន៖

  • ម្សៅក្រាមពណ៌សថ្លា ៤៩កញ្ចប់ ទម្ងន់១៤,៣៥៥.១៨ក្រាម
  • ថ្នាំគ្រាប់ WY ១៨កញ្ចប់ (៣,៥៥៤គ្រាប់) ទម្ងន់៣៣២.៧៤ក្រាម
  • ម្សៅពណ៌ទឹកក្រូច ២៤៥កញ្ចប់ ទម្ងន់១,១៤៩.៧៤ក្រាម

គ្រឿងញៀនផ្សេងៗ

ក្រៅពីនេះ ក៏មានរថយន្ត LEXUS NX200T ១គ្រឿង ម៉ូតូ៣គ្រឿង កាំភ្លើងកែច្នៃ១ដើម និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

សម្ភារៈផ្សេងៗ

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានយកទៅកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ សម្រាប់ចាត់ការតាមនីតិវិធី។

ការចុះប្រតិបត្តិការ

គ្រឿងញៀនដែលរកឃើញ

វត្ថុតាង

កម្លាំងសមត្ថកិច្ច

ទីតាំងចុះប្រតិបត្តិការ

រថយន្តដកហូត

administrator

Related Articles