ឃាត់ខ្លួនសង្ឃក្លែងក្លាយ ១៤ អង្គ ក្នុងពិធីរាប់បាតបុណ្យទន្លេក្រចេះ

ឃាត់ខ្លួនសង្ឃក្លែងក្លាយ ១៤ អង្គ ក្នុងពិធីរាប់បាតបុណ្យទន្លេក្រចេះ

ខេត្តក្រចេះ៖ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយចំនួន ១៤ អង្គ ក្នុងពិធីរាប់បាតបុណ្យទន្លេលើកទី១០ ដែលប្រារព្ធឡើងនៅមុខសាលាខេត្តក្រចេះ។

ពិធីរាប់បាតបុណ្យទន្លេក្រចេះ

លោក ស៊ូ ស៊ែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានបញ្ជាក់ថា ក្រុមនេះមិនមែនជាព្រះសង្ឃពិតទេ តែជាអ្នកក្លែងខ្លួនដោយកោរសក់ និងស្លៀកស្បង់ចីពរដើម្បីចូលរួមក្នុងពិធី។

ការឃាត់ខ្លួនបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៦ បន្ទាប់ពីមានការសង្ស័យពីអាជ្ញាធរ។ ក្រុមក្លែងក្លាយបានទទួលសារភាពថា ពួកគេក្លែងជាសង្ឃដើម្បីរកស៊ី។

សង្ឃក្លែងក្លាយត្រូវឃាត់ខ្លួន

បច្ចុប្បន្ន សង្ឃក្លែងក្លាយទាំង ១៤ អង្គត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិបែបនេះតទៅទៀត។ ពិធីរាប់បាតនេះធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរស និងវីរកងទ័ព។

អត្ថបទ៖ ប្រុញ វិធិន

administrator

Related Articles