តុលាការកោះកុងផ្តន្ទាទោសជនញៀន ១២នាក់ជីវិតកាត់ពន្ធ ករណីថ្នាំញៀនជាង ៤តោន

តុលាការកោះកុងផ្តន្ទាទោសជនញៀន ១២នាក់ជីវិតកាត់ពន្ធ ករណីថ្នាំញៀនជាង ៤តោន

ខេត្តកោះកុង៖ តុលាការបានផ្តន្ទាទោសជនជាប់ចោទជាជនជាតិខ្មែរចំនួន ១២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីថ្នាំញៀនជាង ៤តោន។

រូបភាពករណីថ្នាំញៀន

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកោះកុង បានបើកសវនាការជាសាធារណៈ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤០៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

រូបភាពថ្នាំញៀន

តុលាការបានប្រកាសសាលក្រមលេខ ៥៧ “ង” ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ១២នាក់ រួមមាន៖ យន់ សារ៉េម, យឿន សុខុន, សឿន រិទ្ធី, ជី មករា, អៀង ប៉ុច, យន់ សារ៉ាត់, លន ឡាយ, យន សារួន, ប៉ិ ពាវ, ស៊ូ ម៉េងទៀង, ទុយ ម៉ារីណែត និង បួន បឹង។

រូបភាពការតុលាការ

ជនទាំងអស់ត្រូវបានដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១០០លានរៀល ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

វត្ថុតាងពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ ថ្នាំញៀនសរុបទម្ងន់ ៤តោន ៤៨២គីឡូ និង ៦៦១ក្រាម ក្នុងនោះ ប្រភេទកេតាមីន (Ketamine) ចំនួន ៤១៥ដុំ ទម្ងន់ ៤១១គីឡូ និង៤៩៤ក្រាម និងប្រភេទមេតំហ្វេតាមីន (Methamfetamine) ចំនួន៤០៨១ដុំ ទម្ងន់ ៤តោន ៧១គីឡូ និង១១៧ក្រាម។

រូបភាពថ្នាំញៀនរឹបអូស

ថ្នាំញៀនទាំងអស់ត្រូវបានសម្រេចរឹបអូស និងបំផ្លាញចោល តាមមាត្រា ៩៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

រូបភាពការអនុវត្តច្បាប់

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ចំពោះជនជាប់ចោទដែលបានបទល្មើសគ្រឿងញៀនខាងលើនេះ ដើម្បីធានាឱ្យបាននៅសណ្តាប់ធ្នាប់សាធារណៈ។

administrator

Related Articles