អាមេរិកបញ្ជូននាវាដឹកយន្តហោះទី៣ បន្ថែមកម្លាំងទៀតនៅមជ្ឈិមបូព៌ា

អាមេរិកបញ្ជូននាវាដឹកយន្តហោះទី៣ បន្ថែមកម្លាំងទៀតនៅមជ្ឈិមបូព៌ា

សហរដ្ឋអាមេរិកបានបន្ថែមកម្លាំងយោធាយ៉ាងធំនៅតំបន់មជ្ឈិមបូព៌ា ដោយបញ្ជូននាវាដឹកយន្តហោះទី៣ ដើម្បីប្រយុទ្ធជាមួយអ៊ីរ៉ង់ នៅពេលដែលអណ្តាតភ្លើងសង្គ្រាមនៅតែឆាបឆេះយ៉ាងសន្ធោសន្ធៅ។

USS George HW Bush

តាមការផ្សាយរបស់ The Sun នៅថ្ងៃសៅរ៍ទី២៨ មីនា ២០២៦ នាវា USS George HW Bush ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) ក្នុងតំបន់មជ្ឈិមបូព៌ា។ នាវានេះនឹងចូលរួមប្រតិបត្តិការជាមួយនាវា USS Gerald R. Ford និង USS Abraham Lincoln ដែលស្ថិតនៅទីនោះរួចមកហើយ។

ក្រៅពីនាវាដឹកយន្តហោះ នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវចំនួនពីរគ្រឿងទៀត គឺ USS Donald Cook និង USS Mason ក៏បានចាកចេញពីសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះដែរ។ នាវាមួយគ្រឿងទៀតឈ្មោះ USS Ross ក៏បានចាកចេញដែរ ប៉ុន្តែគោលដៅរបស់វាមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។

USS George HW Bush គឺជានាវាដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ ថ្នាក់ Nimitz ដែលមានសមត្ថភាពផ្ទុកយន្តហោះជាង៨០គ្រឿង។ នាវានេះមានប្រវែង ៣៣៣ម៉ែត្រ និងមានប្រព័ន្ធអាវុធទំនើបជាច្រើន រួមមានមីស៊ីល Sea Sparrow Missile កាំភ្លើងយន្ត Phalanx CIWS និងប្រព័ន្ធមីស៊ីល Rolling Airframe Missile (RAM)។

កងទ័ពជើងទឹកអាមេរិក

ការបញ្ជូនកម្លាំងបន្ថែមនេះកើតឡើងក្នុងពេលដែលតំណាងរាស្ត្រអាមេរិកលោក ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូ ដោយថាមិនជួយអ្វីសោះនៅពេលអាមេរិកត្រូវការអ្នកជួយ។

administrator

Related Articles